រដ្ឋបាលខេត្តកំពង់ចាម
9.94K subscribers
38.5K photos
2.01K videos
21 files
2.38K links
Download Telegram
❤3👍1👏1
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យសម្រេចលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន «ឡុង ស្រេង អ៊ិនធើណេសិនណល» និងសំណើវិនិយោគប្រព័ន្ធធារាសាស្ត្រ

(កំពង់ចាម)៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើគម្រោងវិនិយោគ និងសំណើសុំវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងខេត្ត។

គម្រោងវិនិយោគចំនួន២ ត្រូវបានអនុគណៈកម្មការវិនិយោគខេត្ត សម្រេចលើសំណើសុំ រួមមាន៖
១. រោងចក្រផលិត និងកែច្នៃជីសរីរាង្គ ក្រោមនាមករណ៍ «ឡុង ស្រេង អ៊ិនធើណេសិនណល» នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២. ប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលចំនួន ២៧.២៨០ ហិកតា ក្នុងស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកជើងព្រៃ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា គម្រោងវិនិយោគរោងចក្រផលិត និងកែច្នៃជីសរីរាង្គ របស់ក្រុមហ៊ុន «ឡុង ស្រេង អ៊ិនធើណេសិនណល» រំពឹងថានឹងជួយបង្កើតឱកាសការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលជូនពលរដ្ឋក្នុងខេត្ត។ ទន្ទឹមនឹងនេះ គម្រោងប្រព័ន្ធធារាសាស្ត្រ នឹងជួយផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីកសិកម្ម ជួយសម្រួលការដាំដុះ កាត់បន្ថយហានិភ័យខ្វះទឹក និងបង្កើនទិន្នផលកសិកម្មរបស់កសិករឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកតាមរយៈសហគមន៍កសិករប្រើប្រាស់ទឹក ពង្រីកលទ្ធភាពបង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង។
❤2
Media is too big
VIEW IN TELEGRAM
🎉 អបអរសាទរសមិទ្ធផលថ្មី «ចំណងដៃតេជោ-ធិបតី»! 🙏❤️🇰🇭

ខេត្តកំពង់ចាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភាពប៉ិនប្រសប់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឃើញថា សមិទ្ធផលថ្មីៗជាច្រើនបាននិងកំពុងលេចរូបរាងជាបន្តបន្ទាប់ ទាំងក្នុងទីក្រុង និងជនបទ។

ជាក់ស្តែង សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត គឺ កំពង់ផែទេសចរណ៍ខេត្តកំពង់ចាម កំពុងលេចចេញជារូបរាងបណ្តើរៗហើយ ដែលជាសមិទ្ធផលដ៏មានតម្លៃ និងជាក្តីសង្ឃឹមថ្មីសម្រាប់ការអភិវឌ្ឍខេត្ត និងតំបន់។

សមិទ្ធផលនេះនឹងរួមចំណែកជំរុញវិស័យទេសចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុងមាត់ទឹកឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ ព្រមទាំងបង្កើនសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់។

កំពង់ចាមរីកចម្រើន សមិទ្ធផលថ្មីកើតមាន ជាមោទនភាពរួមរបស់អ្នកកំពង់ចាម! ❤️🇰🇭
❤1