រដ្ឋបាលខេត្តកំពង់ចាម
11.8K subscribers
16.8K photos
716 videos
10 files
1.52K links
Download Telegram
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និជាអនុប្រធានអចិន្ត្រៃយ៍សាខា ដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារវីរៈកងទ័ពឈ្មោះព្រិទ្ទបាលឯក ង៉ូវ បេរ៉ាត ដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

លោកជំទាវ បានផ្ដល់អំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន(ផ្លែឈើ០១កន្ត្រក សម្ភារសម្រាប់ទារក ១កន្ត្រក និងថវិកាចំនួន ២.០០០.០០០រៀល ។ បន្ទាប់លោកជំទាវ បានបន្តត្រួតពិនិត្យបន្ទប់ផ្ដល់សេវាចម្រុះជាពហុវិស័យទាក់ទងនឹងយេនឌ័រ ដែលទើបនឹងផ្លាស់ប្ដូរទីតាំងមកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។
9👍1👏1
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យ ករណីស្នើសុំបោះបង្គោលព្រំដីនៅតាមចំណីអូរ នៃរមណីដ្ឋានទឹកឆា ស្ថិតនៅភូមិថ្មដារ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។
10👍1👏1