រដ្ឋបាលខេត្តកំពង់ចាម
9.94K subscribers
38.5K photos
2.01K videos
21 files
2.38K links
Download Telegram
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសពិធីបុណ្យចម្រើនអាយុវឌ្ឍនៈមង្គល
❤3
លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា​ និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ត​ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។

ព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។

រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម
❤4👍2
សេចក្ដី​បំភ្លឺ​របស់រដ្ឋបាលឃុំមហាលាភ​ ស្រុកកោះសូទិន​
❤5
Media is too big
VIEW IN TELEGRAM
លោក រី ឆាត បានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ចូលរួមពិនិត្យឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពជីវមាត្រប្រចាំឆ្នាំ២០២៦ នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលយុទ្ធនាការនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ពោលគឺនៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ។

ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ គឺជាការបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ ដើម្បីធានាឱ្យមានបញ្ជីឈ្មោះបោះឆ្នោតត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
❤4
❤3👍1👏1
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យសម្រេចលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន «ឡុង ស្រេង អ៊ិនធើណេសិនណល» និងសំណើវិនិយោគប្រព័ន្ធធារាសាស្ត្រ

(កំពង់ចាម)៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើគម្រោងវិនិយោគ និងសំណើសុំវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងខេត្ត។

គម្រោងវិនិយោគចំនួន២ ត្រូវបានអនុគណៈកម្មការវិនិយោគខេត្ត សម្រេចលើសំណើសុំ រួមមាន៖
១. រោងចក្រផលិត និងកែច្នៃជីសរីរាង្គ ក្រោមនាមករណ៍ «ឡុង ស្រេង អ៊ិនធើណេសិនណល» នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២. ប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលចំនួន ២៧.២៨០ ហិកតា ក្នុងស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកជើងព្រៃ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា គម្រោងវិនិយោគរោងចក្រផលិត និងកែច្នៃជីសរីរាង្គ របស់ក្រុមហ៊ុន «ឡុង ស្រេង អ៊ិនធើណេសិនណល» រំពឹងថានឹងជួយបង្កើតឱកាសការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលជូនពលរដ្ឋក្នុងខេត្ត។ ទន្ទឹមនឹងនេះ គម្រោងប្រព័ន្ធធារាសាស្ត្រ នឹងជួយផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីកសិកម្ម ជួយសម្រួលការដាំដុះ កាត់បន្ថយហានិភ័យខ្វះទឹក និងបង្កើនទិន្នផលកសិកម្មរបស់កសិករឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកតាមរយៈសហគមន៍កសិករប្រើប្រាស់ទឹក ពង្រីកលទ្ធភាពបង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង។
❤2