រដ្ឋបាលខេត្តកំពង់ចាម
9.96K subscribers
38.5K photos
2K videos
21 files
2.37K links
Download Telegram
លោក ហេង វុទ្ធី ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរា ចំនួន២០គ្រួសារ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចែកជូនជូនដល់គ្រួសារប្រជាពលរដ្ឋក្រលំបាក ចាស់ជរាគ្មានទីពឹង និងជនងាយរងគ្រោះដល់តាមខ្នងផ្ទះ ចំនួន ២០គ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាចិញ្ចឹមចលនាដល់ក្រុមការងារ និងឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគដល់វិហារឥស្លាមមួយកន្លែង ដែលជាក្រុមការងារថ្នាក់មូលដ្ឋាន ក្នុងភូមិចំនួន៤ នៃឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

ជាមួយគ្នានេះ លោក ហេង វុទ្ធី និងក្រុមការងារបានពិនិត្យមើលស្ថានភាពរស់នៅជាក់ស្តែង ព្រមទាំងបានសាកសួរសុខទុក្ខ ស្តាប់នូវរាល់ក្តីកង្វល់ តម្រូវការចាំបាច់ និងបញ្ហាប្រឈមនានាដែលបងប្អូនកំពុងជួបប្រទះ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។ ក្រៅពីនេះ ក៏បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ព្រមទាំងខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត។

ដើម្បីជាការឆ្លើយដល់ការខ្វះខាត់របស់បងប្អូន ក្នុងការជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ លោក ហេង វុទ្ធី និងក្រុមការងារបានប្រគល់ជូននូវអំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន រួមមាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់គ្រួសារនីមួយៗ ផងដែរ។

ក្នុងឱកាសចុះជួបផ្ទាល់តាមខ្នងផ្ទះនីមួយៗនេះ លោក ហេង វុទ្ធី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬជួបការលំបាកដោយមិនបានដឹងឮ និងមិនបានទទួលការជួយសង្គ្រោះនោះឡើយ។

សូមបញ្ជាក់ផងដែលថា ការអញ្ជើញចុះជួបផ្ទាល់ដល់មូលដ្ឋាននេះ បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព ការចែករំលែក និងភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ។

ជាការឆ្លើយតបនឹងទឹកចិត្តដ៏ថ្លៃថ្លានេះ បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ ដែលតែងតែចុះមកជួយឧបត្ថម្ភគាំទ្រ និងមិនបោះបង់ពួកគាត់ចោលក្នុងគ្រាលំបាកនោះឡើយ៕
❤5
Media is too big
VIEW IN TELEGRAM
សូមគោរពជូនបងប្រធាន ស្ដីពីពិធីដាល់អំបុកសាមគ្គីវត្តកងត្រង់ណឹង ស្រុកកងមាស ខេត្តកំពង់ចាម
❤4👍2👏2
Media is too big
VIEW IN TELEGRAM
អបអរសាទរ ! ពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦

#កំពង់ចាម ថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦