រដ្ឋបាលខេត្តកំពង់ចាម
10K subscribers
38.4K photos
1.99K videos
21 files
2.36K links
Download Telegram
❤5👍1👏1
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបារងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម «ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិទី៧» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមជម្រាបថាក្នុងពិធីផ្ទេរតំណែងប្រធានសមាមគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧ ទៅកាន់ ឧកញ៉ា ស គីណាល់ ប្រធានសមាគមអាណត្តិទី៧ ប្រកបដោយបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យ។

ព្រឹត្តិការណ៍នេះក៏បានបិទបញ្ចប់ដំណើរ ១៧ឆ្នាំ ប្រកបដោយមោទនភាពរបស់ ឧកញ៉ា ប៉ិច បូឡែន ជាមួយ YEAC ចាប់ពីសមាជិកស្ថាបនិក រហូតដល់ប្រធានសមាគម ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន រួមមាន ម្ចាស់ផ្ទះមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (២០២២) ខួបលើកទី១៥ (២០២៤) ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ (២០២៥) និងការពង្រីកសាខាបាន ៨ គ្របដណ្តប់ ១០ ខេត្ត ដោយមានសមាជិកជាង ៦០០រូប។

គួររំលឹកផងដែរថាលោក ជា ប៉េងឈុន ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម-ត្បូងឃ្មុំ។
Media is too big
VIEW IN TELEGRAM
ចំណាប់អារម្មណ៍ របស់ លោក សាន់ គឹមស៊ី ជាគិលានុបដ្ឋាក បំរើការមណ្ឌលសុខភាពទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម
Media is too big
VIEW IN TELEGRAM
ចំណាប់អារម្មណ៍ របស់ លោកវេជ្ជបណ្ឌិត វ៉ ឃីម អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ(Zoom Meeting)។

កិច្ចប្រជុំនេះបានពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖

១- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។

២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។
❤2