រដ្ឋបាលខេត្តកំពង់ចាម
10K subscribers
38.4K photos
1.99K videos
21 files
2.36K links
Download Telegram
❤5👍1👏1
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបារងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម «ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិទី៧» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមជម្រាបថាក្នុងពិធីផ្ទេរតំណែងប្រធានសមាមគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧ ទៅកាន់ ឧកញ៉ា ស គីណាល់ ប្រធានសមាគមអាណត្តិទី៧ ប្រកបដោយបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យ។

ព្រឹត្តិការណ៍នេះក៏បានបិទបញ្ចប់ដំណើរ ១៧ឆ្នាំ ប្រកបដោយមោទនភាពរបស់ ឧកញ៉ា ប៉ិច បូឡែន ជាមួយ YEAC ចាប់ពីសមាជិកស្ថាបនិក រហូតដល់ប្រធានសមាគម ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន រួមមាន ម្ចាស់ផ្ទះមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (២០២២) ខួបលើកទី១៥ (២០២៤) ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ (២០២៥) និងការពង្រីកសាខាបាន ៨ គ្របដណ្តប់ ១០ ខេត្ត ដោយមានសមាជិកជាង ៦០០រូប។

គួររំលឹកផងដែរថាលោក ជា ប៉េងឈុន ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម-ត្បូងឃ្មុំ។