រដ្ឋបាលខេត្តកំពង់ចាម
9.99K subscribers
38.4K photos
2K videos
21 files
2.37K links
Download Telegram
❤6👏2👍1
Media is too big
VIEW IN TELEGRAM
ភូមិឋានឃុំកងតាណឹង🍃🏡

📍ស្រុកកងមាស ខេត្តកំពង់ចាម

#ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #ទីប្រជុំជន #បរិស្ថានរស់នៅដ៏ល្អត្រកាល #ភូមិឃុំសង្កាត់មានសុវត្ថិភាព

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកកងមាស
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
https://www.facebook.com/share/p/19jQdcLrnS/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤5👍1👏1
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស និងពិធីបំពាក់ឧបករណ៍វេជ្ជសាស្ត្រ

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស ព្រមទាំងពិធីបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាល ដែលឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញសេវាសុខាភិបាលទូទាំងប្រទេស រួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពក្នុងការផ្តល់សេវាពិគ្រោះជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺជាបន្តបន្ទាប់។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងសុខាភិបាល បានចំណាយថវិកាជាង ១៨លានដុល្លារអាមេរិក ដើម្បីសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារបច្ចេកទេសផ្សេងៗ នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន។

ជាលទ្ធផល បន្ទាប់ពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារពេទ្យថ្មី សមត្ថភាពក្នុងការផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់បានកើនឡើង ២៥,១% ខណៈករណីបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% បើប្រៀបធៀបទិន្នន័យក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៥ និងឆ្នាំ២០២៦។

សមិទ្ធផលទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សំដៅពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅក្បែរលំនៅឋានរបស់ខ្លួន។ ជាពិសេស ការរួមចំណែកកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ៕
❤4👍2👏1
❤5👍2👏1