នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីបើកវគ្គសិក្ខាសាលា ស្ដីពីការពង្រឹងភាពជាម្ចាស់ដើម្បីបញ្ចប់អេដស៍ និងធានាចីរភាពនៃកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ។
សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦) នៅភូមិគ្រឹះនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ , តំណាងក្រសួងមហាផ្ទៃ, មន្ត្រីនៃរដ្ឋបាលខេត្ត, រដ្ឋបាលបាលក្រុង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្នុងនោះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធតំណាងរដ្ឋបាលខេត្ត-ក្រុង (ខេត្តកណ្ដាល , ខេត្តកំពង់ស្ពឺ ,ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ) ព្រមទាំងអង្គការសង្គមស៊ិវិលផងដែរ។

❤9
អភិបាលខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំរៀបចំផែនការសន្តិសុខ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស នៅស្រុកបាធាយ
(កំពង់ចាម)៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស ដែលប្រារព្ធឡើងនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានពិនិត្យលើការរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីធានាឱ្យពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏បានត្រៀមរៀបចំផែនការសម្រួលចរាចរណ៍តាមដងផ្លូវសំខាន់ៗជុំវិញទីតាំងប្រារព្ធពិធី ដើម្បីបញ្ចៀសការកកស្ទះ និងធានាសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើររបស់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួម។
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗនៅមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១ កន្លែងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាក់ស្តែង ឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រថ្មីៗទាំងនេះ នឹងជួយបង្កើនសមត្ថភាពក្នុងការពិនិត្យ និងវិនិច្ឆ័យជំងឺឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការព្យាបាល និងសង្គ្រោះបន្ទាន់។ ជាពិសេស ប្រជាពលរដ្ឋអាចទទួលបានសេវាសុខាភិបាលដែលមានគុណភាពកាន់តែប្រសើរនៅជិតលំនៅឋាន ដោយជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យឆ្ងាយៗ។
សមិទ្ធផលនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាលនៅកម្ពុជា សំដៅធានាឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកាន់តែប្រសើរ ប្រកបដោយគុណភាព សមធម៌ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕

❤4
Media is too big
VIEW IN TELEGRAM
កូនត្រីចម្រុះប្រមាណ ៤០គីឡូក្រាម ត្រូវបានលែងចូលបឹងធម្មជាតិវិញ ខណៈដែលមន្ត្រីជំនាញជលផល ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស នៅស្រុកបាធាយ។
#កំពង់ចាម ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
#កំពង់ចាម ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
Media is too big
VIEW IN TELEGRAM