អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ អំពី១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់ក្រោមប្រធានបទ រត់ ដើរ ដើម្បីលើកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរម្ម័ន នៃធនាគារជាតិនៃកម្ពុជា
នារសៀលថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី ១ម៉ឺនជំហាន ១ម៉ឺននាក់ ក្រោមប្រធានបទ រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរម្ម័ន (ស.ស.រ) នៃធនាគារជាតិនៃកម្ពុជា ។ កិច្ចប្រជុំធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងគ្រឹះស្ថានអម្រឹត ជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា៖ កម្មវិធីនេះ មានគោលបំណង សំខាន់៣គឺៈ ១-ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្តុះទំលាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាននៅកម្ពុជា តាមរយៈ ការគាំទ្រ និងឧបត្ថម្ភទិវាជាតិអំណាន និងពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ឆ្នាំ។ ២-ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ រម្រាប់រយៈពេល ៣ឆ្នាំ។ និងទី៣ ចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ ឱ្យកាន់តែទូលំទូលាយ នៅតាមបណ្តាលខេត្ត ក្រុង សម្រាប់រយៈពេល ៣ឆ្នាំ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម និងតំណាងអម្រឹត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានពិភាក្សាទៅលើការស្នើសុំរបស់អម្រឹត អំពីកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការរៀបចំកម្មវិធី រត់ និងដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរម្ម័ន (ស.ស.រ) នៃធនាគារជាតិនៃកម្ពុជា ក្នុងពេលឆាប់ៗ នៅទីលានសាលាគរុកោសល្យ ខេត្តកំពង់ចាម ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៨:០០ព្រឹក នៅថ្ងៃខាងមុខនេះ៕

❤1
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹងនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំផែនការសន្តិសុខជូនប្រមុខថ្នាក់ដឹកនាំ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មី និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ។
❤1