រដ្ឋបាលខេត្តកំពង់ចាម
10K subscribers
38.2K photos
1.98K videos
21 files
2.36K links
Download Telegram
❤8
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ អំពី១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់ក្រោមប្រធានបទ រត់ ដើរ ដើម្បីលើកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រី­ឦសានវរម្ម័ន នៃធនាគារជាតិនៃកម្ពុជា

នារសៀលថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី ១ម៉ឺនជំហាន ១ម៉ឺននាក់ ក្រោមប្រធានបទ រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រី­ឦសានវរម្ម័ន (ស.ស.រ) នៃធនាគារជាតិនៃកម្ពុជា ។ កិច្ចប្រជុំធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញ​ចូល​រួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងគ្រឹះស្ថានអម្រឹត ជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា៖ កម្មវិធីនេះ មានគោលបំណង សំខាន់៣គឺៈ ១-ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្តុះទំលាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាននៅកម្ពុជា តាមរយៈ ការគាំទ្រ និងឧបត្ថម្ភទិវាជាតិ​អំណាន និងពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ឆ្នាំ។ ២-ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការ​ស្វែងយល់ពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ រម្រាប់រយៈពេល ៣ឆ្នាំ។ និងទី៣ ចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ ឱ្យកាន់តែទូលំទូលាយ នៅតាមបណ្តាលខេត្ត ក្រុង សម្រាប់រយៈពេល ៣ឆ្នាំ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម និងតំណាងអម្រឹត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ​ក៏បានពិភាក្សាទៅលើការស្នើសុំ​របស់​អម្រឹត អំពីកិច្ចសហការ​ជាមួយរដ្ឋបាល​ខេត្តកំពង់ចាម ក្នុងការរៀបចំកម្មវិធី រត់ និងដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រី­ឦសានវរម្ម័ន (ស.ស.រ) នៃធនាគារជាតិនៃកម្ពុជា ក្នុងពេលឆាប់ៗ​ នៅទីលានសាលាគរុកោសល្យ ខេត្តកំពង់ចាម ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៨:០០ព្រឹក នៅថ្ងៃខាងមុខនេះ៕
❤1
❤8👍1👏1
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹងនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំផែនការសន្តិសុខជូនប្រមុខថ្នាក់ដឹកនាំ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មី និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ។
❤1