រដ្ឋបាលខេត្តកំពង់ចាម
10K subscribers
38.1K photos
1.98K videos
21 files
2.35K links
Download Telegram
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធរបស់សាស្ត្រាចារ្យ ឧបាសក សួស ថន

(ស្វាយរៀង) នារសៀលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធរបស់សាស្ត្រាចារ្យ ឧបាសក សួស ថន ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទីយប់ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តកំពង់ចាម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ពិតជាមានសេចក្តីតក់ស្លុត និងក្តុកក្តួលរំជួលចិត្តយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងមរណភាពរបស់ សាស្ត្រាចារ្យ ឧបាសក សួស ថន ដែលត្រូវជាឳពុកបង្កើតរបស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម អ៊ុន ចាន់ដា និងប្រតិភូ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ និងសម្តែងនូវក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះមរណភាពរបស់សាស្ត្រាចារ្យ ឧបាសក សួស ថន។ មរណភាពរបស់លោក គឺជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ចៅទួត និងក្រុមគ្រួសារទាំងមូល។ ជាមួយគ្នានេះ ក៏ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងតស៊ូយ៉ាងសកម្មក្នុងការបំពេញការងារដោយឆន្ទៈ និងមនសិការខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។ លើសពីនេះ លោកបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន តាមរយៈការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងជាពុទ្ធសាសនិកមួយរូប ដែលបានប្រតិបត្តិខ្ជាប់ខ្ជួនតាមគន្លងព្រះពុទ្ធសាសនា។

ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់សាស្ត្រាចារ្យ ឧបាសក សួស ថន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខេត្តកំពង់ចាមនាំយកអំណោយសម្តេចធិបតីផ្តល់ជូនពលរដ្ឋ៧១គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
❤3
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចម្រើនអាយុវឌ្ឍនៈមង្គល
🙏1
អបអរសាទរ​ ភូមិ​ហ្វ្រង់កូហ្វូនី
village de la Francophonie
😊ស្នាមញញឹម​ខ្មែរ​ ស្នាមញញឹម​ហ្វ្រង់កូហ្វូនី😊
❤4
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «ភូមិហ្វ្រង់កូហ្វូនី»

(រាជធានីភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើក «ភូមិហ្វ្រង់កូហ្វូនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។

ពិធីដ៏អធិកអធមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

គួរបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី» ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ គឺជាការតាំងបង្ហាញវប្បធម៌ដ៏សំខាន់មួយ ដែលបើកចំហជូនសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ។ ក្នុងនោះ មានការចូលរួមពីបណ្តាប្រទេស និងរដ្ឋាភិបាលជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី តាមរយៈស្តង់ពិព័រណ៍ សន្និសីទ ការសម្តែងសិល្បៈ ការតាំងបង្ហាញវប្បធម៌ និងការបង្ហាញម្ហូបអាហារប្រពៃណី។

ព្រឹត្តិការណ៍នេះដែរ មានគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
❤5