នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧ និងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី ជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
នាឱកាសសំណេះសំណាលនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេស ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់គ្រង និងមើលថែទាំក្មួយៗដែលជាជនមានពិការភាព និងកុមារកំព្រា ទាំងការស្នាក់អាស្រ័យ និងការសិក្សារៀនសូត្រនៅទីនេះបានយ៉ាងល្អប្រសើរ។
ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យមានការបន្តចូលរួមចំណែកក្នុងការងារមនុស្សធម៌នេះតទៅមុខទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល ដ្បិតក្មួយៗមានពិការភាពតាំងពីកំណើត ដូច្នេះយើងមិនត្រូវទុកចោល ឬមានការរើសអើងនោះឡើយ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗដែលមានពិការភាពនេះតែម្ដង ដោយតម្រូវឱ្យក្រសួង ស្ថាប័នជំនាញ បន្តយកចិត្តទុកដាក់ថែរក្សា បណ្ដុះបណ្ដាល និងកៀរគរការចូលរួមពីសប្បុរសជន និងអង្គការដៃគូនានា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ក្មួយៗទាំងអស់គ្នា។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា នាសម័យបច្ចុប្បន្ន ក្មួយៗដែលមានពិការភាពពិតជាមានសំណាង ដែលរាជរដ្ឋាភិបាលនៅតែបន្តជំរុញឱ្យមានសាលារៀន និងផ្ដល់ឱកាសឱ្យក្មួយៗអាចបំពេញការងារបាន ជាក់ស្ដែងក្មួយៗមួយចំនួនបានសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ និងបានចូលបម្រើការងារជាមន្ត្រីរាជការតាមស្ថាប័នរដ្ឋផងដែរ។

❤4