រដ្ឋបាលខេត្តកំពង់ចាម
10K subscribers
38K photos
1.98K videos
21 files
2.35K links
Download Telegram
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសូចនាករ និងវាយតម្លៃការប្រឡងប្រណាំងជ្រើសរើសអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត និងក្រុង-ស្រុកឆ្នើម ប្រចាំឆ្នាំ២០២៦

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការរៀបចំការប្រឡងប្រណាំងជ្រើសរើសអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត និងក្រុង-ស្រុកឆ្នើម ប្រចាំឆ្នាំ២០២៦ មានគោលបំណងជំរុញការប្រកួតប្រជែងប្រកបដោយគុណភាព លើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់អង្គភាពផ្តល់សេវាសាធារណៈ សំដៅធ្វើឱ្យការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្ត ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសូចនាករ និងវាយតម្លៃការប្រឡងប្រណាំងជ្រើសរើសអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត និងក្រុង-ស្រុកឆ្នើម ប្រចាំឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
❤4👍2👏2
❤1
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅស្រុកបាធាយ និងសម្របសម្រួលដោះស្រាយទំនាស់រវាងអ្នកប្រើប្រាស់ទឹក និងអ្នកនេសាទ

(កំពង់ចាម)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកបាធាយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងចាក់លែងត្រីចម្រុះចូលក្នុងទឹកវិញ ដោយមានលទ្ធផលដូចខាងក្រោម៖

ករណីទី១៖ នៅចំណុចទំនប់កន្លែងចាម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន៖
ឧបករណ៍ស្បៃមុងចំនួន ៧មាត់។
របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ។
បង្គោលចម្រឹងចំនួន ១៥ដើម។
ចាក់លែងត្រីចម្រុះទម្ងន់ ៣៥គីឡូក្រាម។

ករណីទី២៖ នៅចំណុចស្ពានកំពង់ថ្ម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន៖
ឧបករណ៍ស្បៃមុងចំនួន ៥មាត់។
របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ។
បង្គោលចម្រឹងចំនួន ៧៥ដើម។
ចាក់លែងត្រីចម្រុះទម្ងន់ ២៥គីឡូក្រាម។

ជាមួយគ្នានេះ ក្រុមការងារសមត្ថកិច្ចចម្រុះក៏បានចុះស្រាវជ្រាវ និងសម្របសម្រួលដោះស្រាយទំនាស់រវាងសហគមន៍កសិករប្រើប្រាស់ទឹក និងអ្នកនេសាទ នៅចំណុចមេទឹកកន្លែងចាម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយបានធ្វើកិច្ចសន្យារវាងភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់បញ្ហា និងឈានទៅរកការយោគយល់គ្នា ក្នុងការប្រើប្រាស់ធនធានទឹកប្រកបដោយសុខដុមនីយកម្ម។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរបស់សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលឱ្យបានគង់វង្ស និងប្រើប្រាស់ប្រកបដោយចីរភាព។
❤9👍2🙏2
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ ពលរដ្ឋ ៧១គ្រួសារ រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅស្រុកចំការលើ