រដ្ឋបាលខេត្តកំពង់ចាម
10K subscribers
38.1K photos
1.98K videos
21 files
2.35K links
Download Telegram
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម​ ប្តេជ្ញាបន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ​
ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន
❤8
Media is too big
VIEW IN TELEGRAM
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
❤5
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម​ប្តេជ្ញាបន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ​ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន
❤2
Media is too big
VIEW IN TELEGRAM
រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ
❤2
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ដែលជាបុត្រច្បងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កម្មវិធីបុណ្យផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ។
❤3
Media is too big
VIEW IN TELEGRAM
គ ជ ប ខេត្តកំពង់ចាម ៖ ការចុះឈ្មោះបោះឆ្នោតថ្មីនិងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦គឺប្រព្រឹត្តិទៅយ៉ាងរលូត
❤6
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារ ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ដែលជាបុត្រច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលប្រារព្ធធ្វើឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
🥰3❤1
https://www.facebook.com/share/p/1CYAyERnEm/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤7👍2👏2
អភិបាលខេត្តកំពង់ចាម នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ៧១គ្រួសារ នៅឃុំតាប្រុក ស្រុកចំការលើ

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលទទួលរងផលប៉ះពាល់លើដំណាំស្រូវដោយសារគ្រោះរាំងស្ងួត ស្ថិតនៅនាងលើង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់។ ជានិច្ចកាល សម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់ឃ្លាន ដោយគ្មានការដឹងឮ ឬមិនទទួលបានការយកចិត្តទុកដាក់នោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់នូវអនាម័យតាមគោលការណ៍ «រស់នៅស្អាត ហូបស្អាត និងផឹកស្អាត» ដើម្បីបង្ការជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ថវិកា និងសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យថាមានរោគសញ្ញាជំងឺគ្រុនឈាម ឬជំងឺផ្សេងៗ សូមកុំធ្វេសប្រហែស ឬព្យាបាលដោយខ្លួនឯង ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

ចំពោះអំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ទាំង ៧១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនផងដែរ៕
❤4