នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើន ការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប) សម្រាប់រដ្ឋបាលស្រុក OD មន្ទីរពេទ្យបង្អែក ឃុំ និងមណ្ឌលសុខភាពទាំងអស់ក្នុងស្រុកកំពង់សៀម-កំពង់ចាម នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។
គោបំណងវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
វគ្គបណ្ដុះបណ្ដាលមានរយៈពេល ២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលរងក្រុង ស្រុក, ក្រុមការងារ PHC-BIF ថ្នាក់ខេត្ត, ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានOD មន្ទីរពេទ្យបង្អែក, ប្រធានផ្នែកលើកកម្ពស់សុខភាព, ប្រធាន អនុប្រធានមណ្ឌលសុខភាព ប្រធានការិយាល័យផែនការ, ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អនុមេប៉ុស្តិ៍ និងនាយកសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ សរុបចំនួន ១២៣ នាក់។

❤1👍1
នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានចូលរួមជាវាគ្មិនកិត្តិយស ក្នុង កម្មវិធីសន្ទនា «អនាគតនាង» ភាគទី ២ ក្រោមប្រធានបទ «សុបិនរបស់នាង មិនមែនចិញ្ចៀនរៀបការមុនអាយុ» សម្រាប់ក្រសួងកិច្ចការនារី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» ក្នុងឱកាសយុទ្ធនាការ ១៦ ថ្ងៃ ប្រឆាំងអំពើហិង្សាលើស្ត្រី ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦ ។
កម្មវិធីនៃកិច្ចសន្ទនាមានគោលបំណង៖ ដើម្បីផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងយកទៅប្រើបាន ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនអាយុពី ១៨ ដល់ ៤០ ឆ្នាំ ដើម្បីឱ្យពួកគេដឹងថា អំពើហិង្សាគឺជាបទល្មើស និងដឹងថាត្រូវស្វែងរកជំនួយនៅកន្លែងណា ។
ក្នុងកិច្ចសន្ទនាធ្វើនៅអគារនៅ Manulife Head Office រាជធានីភ្នំពេញ ក៏មានការអញ្ជើញជាវាគ្មិនពី លោកស្រី នុត ក្លារ៉ា អ្នកជំនាញបំផុសគំនិតដល់យុវជន ស្ត្រី និងជាអ្នកបង្កើតមាតិកា ដែលមានអ្នកតាមដានវ័យក្មេង , ក្រុមការងារក្រសួងកិច្ចការនារី និងដឹកនាំសម្របសម្រួលដោយ លោក ជិន ថូមីត ស្ថាបនិក នៃក្រុមហ៊ុន iDEN Agency ។

❤2👍2
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
🥰2