រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.7K photos
1.96K videos
21 files
2.34K links
Download Telegram
នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ ក្រោមអធិបតីភាពឯកឧត្តម ស៊ន ស៊ុនសុភក្តិ ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. អគារ V នៃទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត, មន្ត្រីបច្ចេកទេស នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្ត្រីបច្ចេកទេសរៀបចំផែនការសកម្មភាព និងថវិការាជធានី ខេត្ត ។
❤2
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើន ការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប) សម្រាប់រដ្ឋបាលស្រុក OD មន្ទីរពេទ្យបង្អែក ឃុំ និងមណ្ឌលសុខភាពទាំងអស់ក្នុងស្រុកកំពង់សៀម-កំពង់ចាម នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។

គោបំណងវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

វគ្គបណ្ដុះបណ្ដាលមានរយៈពេល ២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលរងក្រុង ស្រុក, ក្រុមការងារ​ PHC-BIF ថ្នាក់ខេត្ត, ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានOD មន្ទីរពេទ្យបង្អែក, ប្រធានផ្នែកលើកកម្ពស់សុខភាព, ប្រធាន អនុប្រធានមណ្ឌលសុខភាព ប្រធានការិយាល័យផែនការ, ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អនុមេប៉ុស្តិ៍ និងនាយកសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ សរុបចំនួន ១២៣ នាក់។
❤1👍1
នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានចូលរួមជាវាគ្មិនកិត្តិយស ក្នុង កម្មវិធីសន្ទនា «អនាគតនាង» ភាគទី ២ ក្រោមប្រធានបទ «សុបិនរបស់នាង មិនមែនចិញ្ចៀនរៀបការមុនអាយុ» សម្រាប់ក្រសួងកិច្ចការនារី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» ក្នុងឱកាសយុទ្ធនាការ ១៦ ថ្ងៃ ប្រឆាំងអំពើហិង្សាលើស្ត្រី ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦ ។

កម្មវិធីនៃកិច្ចសន្ទនាមានគោលបំណង៖ ដើម្បីផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងយកទៅប្រើបាន ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនអាយុពី ១៨ ដល់ ៤០ ឆ្នាំ ដើម្បីឱ្យពួកគេដឹងថា អំពើហិង្សាគឺជាបទល្មើស និងដឹងថាត្រូវស្វែងរកជំនួយនៅកន្លែងណា ។

ក្នុងកិច្ចសន្ទនាធ្វើនៅអគារនៅ Manulife Head Office រាជធានីភ្នំពេញ ក៏មានការអញ្ជើញជាវាគ្មិនពី លោកស្រី នុត ក្លារ៉ា អ្នកជំនាញបំផុសគំនិតដល់យុវជន ស្ត្រី និងជាអ្នកបង្កើតមាតិកា ដែលមានអ្នកតាមដានវ័យក្មេង , ក្រុមការងារក្រសួងកិច្ចការនារី និងដឹកនាំសម្របសម្រួលដោយ លោក ជិន ថូមីត ស្ថាបនិក នៃក្រុមហ៊ុន iDEN Agency ។
❤3👍2