នៅព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:ស្នងការ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យចំពោះការអនុវត្តការងារគ្រប់ផែនជំនាញ និងដាក់ចេញនូវវិធានការតម្រង់ទិស និងបន្ដពង្រឹងវិធានការ បង្ការ ទប់ស្កាត់ គ្រប់សកម្មភាពបទល្មើស ព្រមទាំងលើកយកបទពិសោធន៍ បញ្ហាប្រឈម នឹងដំណោះស្រាយ បន្ដអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានផ្សព្វផ្សាយ និងណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តក្នុងផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈប្រតិភូជាតិ អន្តរជាតិ ដែលអញ្ជើញឆ្លងកាត់ក្នុភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី ២០ ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ ។
ជាមួយគ្នា លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការត្រួតពិនិត្យលើការពង្រាងផែនការចាំបាច់ចំពោះមុខមួយចំនួនទៀត ដើម្បីធានាដល់សុវត្ថិភាព សន្តិសុខ រក្សាបានសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំកំពូល និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងកម្មវិធី និងកិច្ចការពារ តាមដងផ្លូវ នាពេលឆាប់ៗ ខាងមុខនេះ ផងដែរ ៕

❤2
នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ ក្រោមអធិបតីភាពឯកឧត្តម ស៊ន ស៊ុនសុភក្តិ ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. អគារ V នៃទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត, មន្ត្រីបច្ចេកទេស នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្ត្រីបច្ចេកទេសរៀបចំផែនការសកម្មភាព និងថវិការាជធានី ខេត្ត ។

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើន ការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប) សម្រាប់រដ្ឋបាលស្រុក OD មន្ទីរពេទ្យបង្អែក ឃុំ និងមណ្ឌលសុខភាពទាំងអស់ក្នុងស្រុកកំពង់សៀម-កំពង់ចាម នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។
គោបំណងវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
វគ្គបណ្ដុះបណ្ដាលមានរយៈពេល ២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលរងក្រុង ស្រុក, ក្រុមការងារ PHC-BIF ថ្នាក់ខេត្ត, ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានOD មន្ទីរពេទ្យបង្អែក, ប្រធានផ្នែកលើកកម្ពស់សុខភាព, ប្រធាន អនុប្រធានមណ្ឌលសុខភាព ប្រធានការិយាល័យផែនការ, ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អនុមេប៉ុស្តិ៍ និងនាយកសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ សរុបចំនួន ១២៣ នាក់។

❤1👍1