រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.7K photos
1.96K videos
21 files
2.34K links
Download Telegram
❤4
នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំពង្រឹងការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ប្រធានមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ។
🥰3❤1
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងឯកសារបោះឆ្នោត
ដើម្បីធានាសិទ្ធិបោះឆ្នោតបានគ្រប់ៗគ្នា
❤6👍1
រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីប្រកាសលទ្ធផល និងចែកពានរង្វាន់ដល់ក្រុមការងារដែលជាប់ជ័យលាភី លើកការប្រកួតប្រជែងស្នាដៃសិក្សាគម្រោងរចនា ឧទ្យានកោះនរាក្រោមមូលបទ «បេះដូងរាជធានី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅសាលប្រជុំ នៃទីស្ដីការក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ។
❤2