រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.7K photos
1.96K videos
21 files
2.34K links
Download Telegram
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ គ.ជ.ប បើកវគ្គបណ្តុះបណ្តាលដល់អភិបាលក្រុង-ស្រុក និងមេឃុំ-ចៅសង្កាត់ ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ព្រមទាំងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦» ជូនដល់អភិបាលក្រុង-ស្រុក មេឃុំ និងចៅសង្កាត់ ក្នុងខេត្តកំពង់ចាម។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដោយមានសិក្ខាកាមចូលរួមប្រមាណ ២០០នាក់។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវសេចក្តីរំពឹងទុកថា តាមរយៈវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត តាមរយៈការធ្វើបទបង្ហាញ ការបកស្រាយ និងការពន្យល់យ៉ាងលម្អិតពីសំណាក់គ្រូឧទ្ទេស ពាក់ព័ន្ធនឹងនីតិវិធីនានា ដែលបានកំណត់ក្នុងរបៀបវារៈនៃវគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍របស់ខ្លួនក្នុងការពន្យល់ និងបកស្រាយជូនដល់សិក្ខាកាម អំពីនីតិវិធីពាក់ព័ន្ធនានា ដើម្បីផ្តល់ជាធាតុចូលដ៏សំខាន់សម្រាប់យកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព គុណភាព និងនិរន្តរភាព។

ជាមួយគ្នានេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាការងារដ៏សំខាន់មួយក្នុងដំណើរការរៀបចំការបោះឆ្នោត។ ដូច្នេះ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវមានចំណេះដឹងច្បាស់លាស់ ជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
❤2
❤4
នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំពង្រឹងការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ប្រធានមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ។
🥰3❤1