ឯកឧត្តម ខ្លូត ចិន្តា អភិបាលខេត្តស្ដីទី អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តត្រូវចូលបំពេញកាតព្វកិច្ចយោធា នៅសាលាហ្វឹកហ្វឺនកងទ័ព
កំពង់ចាម៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមស្ដីទី បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តត្រូវចូលបំពេញកាតព្វកិច្ចយោធា នៅសាលាហ្វឹកហ្វឺនកងទ័ព ដែលពិធីនេះត្រូវបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ចាម និងជាប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្ត, លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ, គណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង-ស្រុក, អាជ្ញាធរដែនដី ព្រមទាំងពុកម៉ែ មាតាបិតា អាណាព្យាបាល និងបងប្អូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ លោក ឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ចាម បានឱ្យដឹងថា ក្នុងការអនុវត្តការងារកាតព្វកិច្ចយោធា ឆ្នាំ២០២៦ គណៈកម្មាធិការកាតព្វកិច្ចយោធាថ្នាក់ជាតិ បានទម្លាក់បញ្ជីឈ្មោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ចំនួន ១៤០នាក់ មកក្រុង-ស្រុកក្នុងខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលខេត្តស្ដីទី បានពាំនាំនូវការសួរសុខទុក្ខ និងការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ជូនចំពោះបងប្អូនយុវជនស្ម័គ្រចិត្តទាំងអស់។ ឯកឧត្តមបានថ្លែងអរគុណដល់គណៈកម្មាធិការកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាណាព្យាបាលដែលបានលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យកូនចៅចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីទទួលបាននូវចំណេះជំនាញ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តស្ដីទី ក៏បានផ្តាំផ្ញើនូវអនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដល់យុវជនស្ម័គ្រចិត្តត្រូវចូលបំពេញកាតព្វកិច្ចយោធា៖ ១. ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងកាយសម្បទារបស់ខ្លួនឱ្យបានល្អ។ ២. ត្រូវខិតខំស្វែងយល់ អត់ធ្មត់ និងបង្កើនការលះបង់ ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ។ ៣. រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិសុខ សន្តិសុខសង្គម អធិបតេយ្យភាព និងបូរណភាពទឹកដី (មានតែយើងខ្លាំងទេ ទើបអាចរក្សាបាននូវអ្វីៗដែលមាននាពេលបច្ចុប្បន្ន)។ ៤. ត្រូវចាំថា «គ្មានបរទេសណា ឬជនជាតិណា ស្រឡាញ់ជាតិយើង ដូចយើងនោះឡើយ» ដូច្នេះត្រូវរួមគ្នាកសាង និងការពារជាតិឱ្យបានរឹងមាំ។
ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ឯកឧត្តម ខ្លូត ចិន្តា ព្រមទាំងថ្នាក់ដឹកនាំ ក៏បានជូនពរ និងជូនដំណើរប្រជាពលរដ្ឋទាំងអស់ ចេញដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

Media is too big
VIEW IN TELEGRAM
អភិបាលរងខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងប្រគល់ប័ណ្ណសរសើរ ជូននិស្សិត នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម
❤4