អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តហៃណាន ដឹកនាំកិច្ចប្រជុំពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការ
(សាធារណរដ្ឋប្រជាមានិតចិន)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លាវ សាវម៉ិញ អភិបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម ពាណិជ្ជកម្ម និងការវិនិយោគ រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តហៃណាន។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូខេត្តកំពង់ចាម នឹងអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងអញ្ជើញទស្សនកិច្ចនៅតាមស្ថាប័ន និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗមួយចំនួន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកឱកាសថ្មីៗ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា សំដៅរួមចំណែកជំរុញការអភិវឌ្ឍ និងភាពរីកចម្រើនរួមរវាងខេត្តទាំងពីរ ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

❤5🙏2👍1
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកស្រីសន្ធរ ពលរដ្ឋបានស្នើសុំធ្វើប្លង់ដីថ្មី ស្នើរសុំធ្វើប្លង់ដីចំការ សុំផ្លូវ សុំលំនៅដ្ឋាន និងបញ្ហាផ្សេងៗ ០៩ករណី
(កំពង់ចាម)៖ ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ បានស្នើសុំធ្វើប្លង់ដីថ្មី ស្នើសុំធ្វើប្លង់ដីចំការ សុំផ្លូវ សុំលំនៅដ្ឋាន និងបញ្ហាផ្សេងៗ ចំនួន ០៩ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តបុទុមសាគរ (វត្តចុងបឹងក្រៅ) ស្ថិតក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ អង្គវេទិកានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម ដែលមានសមាភាពចូលរួមសរុបចំនួន ៣៩៨នាក់(ស្រី១៦១នាក់)។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានធ្វើការឆ្លើយតបភ្លាមៗ នូវ សំណើ សំណូមពរ ដែលប្រជាពលរដ្ឋលើកឡើង។ ដោយឡែកករណីដែលនៅសេសសល់ ត្រូវបានទទួលយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនីមួយៗ ។

❤9👍2🙏2