រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.34K links
Download Telegram
ទំនប់តាកុដ

📍ភូមិអូរកណ្តុរ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម

#ការរៀបចំដែនដី #ប្រព័ន្ធធារាសាស្រ្ត #បរិស្ថានរស់នៅដ៏ល្អត្រកាល #យុទ្ធសាស្រ្តបញ្ចកោណ

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកកងមាស

https://www.facebook.com/share/1EKhiyityz/
❤2
អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តហៃណាន ដឹកនាំកិច្ចប្រជុំពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការ

(សាធារណរដ្ឋប្រជាមានិតចិន)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លាវ សាវម៉ិញ អភិបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម ពាណិជ្ជកម្ម និងការវិនិយោគ រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តហៃណាន។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូខេត្តកំពង់ចាម នឹងអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងអញ្ជើញទស្សនកិច្ចនៅតាមស្ថាប័ន និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗមួយចំនួន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកឱកាសថ្មីៗ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា សំដៅរួមចំណែកជំរុញការអភិវឌ្ឍ និងភាពរីកចម្រើនរួមរវាងខេត្តទាំងពីរ ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
❤5🙏2👍1