រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.34K links
Download Telegram
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានចូលរួមពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យស្រីសន្ធរ និងបានចាត់តាំងអភិបាលរង នៃគណៈអភិបាលស្រុក ចំនួន ៦រូប ចូលរួមក្នុងពិធីបើកបវេសនាកាលថ្មី នៅតាមវិទ្យាល័យទាំង ៦ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានចាត់តាំងលោកមេឃុំ និងអាជ្ញាធរឃុំទាំង ១៤ ឃុំ ឱ្យចូលរួមសហការរៀបចំពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នៅតាមអនុវិទ្យាល័យទាំង ៩ និងសាលាបឋមសិក្សាទាំង ៣៩ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ដោយមានការសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុក ព្រមទាំងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា។

នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ក៏បានរៀបចំផ្សព្វផ្សាយ និងអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីជម្រាបជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស អំពីសារៈសំខាន់នៃវិស័យអប់រំ និងការរួមចំណែករបស់គ្រប់ភាគីក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ទន្ទឹមនឹងនេះ ក៏មានការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ គោរពវិន័យ សីលធម៌ ប្រកាន់ខ្ជាប់នូវគុណធម៌ និងក្លាយជាកូនល្អ សិស្សល្អ​ មិត្តល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ជាមួយគ្នានេះ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការបង្រៀន និងអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ រដ្ឋបាលស្រុកបានយកចិត្តទុកដាក់សម្របសម្រួល និងជំរុញការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាននៅតាមគ្រឹះស្ថានសិក្សា ដើម្បីបង្កលក្ខណៈងាយស្រួល និងធានាឱ្យដំណើរការបង្រៀន និងរៀនប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងស្រុកស្រីសន្ធរមានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៤ កន្លែង ក្នុងនោះមានវិទ្យាល័យចំនួន ៦ កន្លែង អនុវិទ្យាល័យចំនួន ៩ កន្លែង និងសាលាបឋមសិក្សាចំនួន ៣៩ កន្លែង ដែលរដ្ឋបាលស្រុកបានចាត់ចែងមន្ត្រី និងសម្របសម្រួលជាមួយអាជ្ញាធរឃុំ ដើម្បីចូលរួមរៀបចំពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ក្នុងមូលដ្ឋានស្រុកផងដែរ។
លោក ហេង វុទ្ធី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងក្ដីសោមនស្សរីករាយបំផុត ចំពោះសមាជិក-សមាជិកាថ្មី ចំនួន ២២រូប ដែលមានស្មារតី និងឆន្ទៈចូលរួមជីវភាព និងគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា
  
នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានអញ្ជើញក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ សមាជិក-សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ២២រូប ដែលមកពីគណបក្សផ្សេង នៅទីស្នាក់ការគណបក្សមូលដ្ឋាន ឃុំអារក្សត្នោត។

ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះ លោក ហេង វុទ្ធី បានថ្លែងក្នុងអង្គពិធីនោះថា ការកសាងគណបក្សនៅថ្នាក់មូលដ្ឋាន គឺជាការរួមសុខរួមទុក្ខ និងការរួមគ្នាសម្រេចជោគវាសនារបស់ប្រទេសជាតិ ដែលជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប ហើយវត្តមានរបស់សមាជិកថ្មីនេះគឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់ដ៏ក្លៀវក្លាលើគោលនយោបាយដ៏ត្រឹមត្រូវ និងឆន្ទៈមុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ កសាងប្រទេសជាតិ ឱ្យមានការរីកចម្រើនទ្វេរឡើង ក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយកិត្តបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ។

ជាមួយគ្នានេះ លោក ហេង វុទ្ធី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងក្ដីសោមនស្សរីករាយបំផុត ចំពោះសមាជិក-សមាជិកាថ្មី ចំនួន ២២រូប ដែលមានស្មារតី និងឆន្ទៈចូលរួមជីវភាព និងគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ។

ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់សមាជិកគណបក្សថ្មី ទាំង២២រូប និងបានឧបត្ថម្ភថវិកាសម្រាប់ការចិញ្ចឹមចលនាដល់ក្រុមការងារថ្នាក់មូលដ្ឋាន មួយចំនួនផ្សេងទៀត ផងដែរ ។
❤6
សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦–២០២៧ និងប្រគល់បណ្ណសរសើរជូននិស្សិតឆ្នើម ១៨៩ អង្គ/នាក់។

ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញ ជាអធិបតីក្នុងពិធីពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៦-២០២៧ និងប្រគល់បណ្ណសរសើរជូននិស្សិតឆ្នើម នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម, អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, នាយក នាយករង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ព្រមទាំងនិស្សិតជាច្រើនរូបផងដែរ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម(UME)។
❤5🥰1