រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
❤4👍2👏2
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យអាណាព្យាបាលនាំកូនចៅទៅចុះឈ្មោះចូលរៀនបវេសនកាលថ្មីនេះ
Forwarded from កណ្ដៀរ
ឃុំស្ពឺ🍃🏡

📍ស្រុកចំការលើ ខេត្តកំពង់ចាម

#ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #យុទ្ធសាស្រ្តបញ្ចកោណ

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ
Media is too big
VIEW IN TELEGRAM
ក្រុងកំពង់ចាម🌃

#ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា
#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារ និងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ចាម ទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

តាមគម្រោង ដំណើរទស្សនកិច្ចនេះមានរយៈពេល ៥ថ្ងៃ ៤យប់ ដោយមានប្រតិភូអមដំណើររួមមានថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញ។ ក្នុងអំឡុងពេលនោះ ប្រតិភូនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងចុះទស្សនកិច្ចតាមស្ថាប័ន និងទីតាំងសំខាន់ៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការលើវិស័យកសិកម្ម សុខាភិបាល វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យលើការត្រៀមលក្ខណៈ និងបញ្ហាប្រឈមនានា ដើម្បីធានាឱ្យដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយរលូន សម្រេចបាននូវជំនួបផ្លូវការរវាងថ្នាក់ដឹកនាំខេត្តទាំងពីរ និងនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍខេត្តកំពង់ចាម។
❤12👍2👏2
❤4👍1👏1
Media is too big
VIEW IN TELEGRAM
លោក ចេក សំណាង ប្រជាពលរដ្ឋឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពេញចិត្តចំពោះ សេវាសុខាភិបាលនៃមណ្ឌលសុខភាពព្រែកបាក់ ដែលផ្តល់ការពិគ្រោះជំងឺ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយស្នាមញញឹម និងការយកចិត្តទុកដាក់ខ្ពស់!
❤3👍1🙏1
ទីប្រជុំជនត្រើង 🍃🏡

📍ស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម

#AMS #វិទ្យុសំឡេងមាតុភូមិ
#ការរៀបចំដែនដី #សេដ្ឋកិច្ចមូលដ្ឋាន #ការអភិវឌ្ឍ ​#ហេដ្ឋារចនាសម្ព័ន្ធ
❤4