រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀម

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកកំពង់សៀម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាក។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាត តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាក និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ ដើម្បីតាមដានស្ថានភាពសុខភាព និងទទួលបានការព្យាបាលទាន់ពេលវេលា នៅពេលមានបញ្ហាសុខភាពកើតឡើង។

បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលមានដីស្រែ ដីចម្ការ បន្តខិតខំប្រឹងប្រែងប្រកបរបរកសិកម្ម ដូចជាការដាំដុះដំណាំ និងការចិញ្ចឹមសត្វ តាមលទ្ធភាព និងធនធានដែលមាន ដើម្បីបង្កើនផលិតភាព បង្កើតប្រាក់ចំណូល និងជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕
❤6👍1👏1
❤6
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសំណង់ទ្វារទឹក ការដាំដើមឈើ និងការបំពាក់បង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក ការដាំដើមឈើ និងការដាក់ដាំបង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ទំនប់ជ្រោយចេក គឺជាប្រភពស្តុកទឹកដ៏មានសារៈសំខាន់ សម្រាប់បម្រើដល់វិស័យកសិកម្ម ការស្រោចស្រពដំណាំ និងការប្រើប្រាស់ទឹកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេស ទំនប់នេះបានចូលរួមចំណែកក្នុងការរក្សាតុល្យភាពធនធានទឹក និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ ដោយឡែក ចំពោះសក្តានុពលទេសចរណ៍ ទំនប់ជ្រោយចេកមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ជាមួយនឹងផ្ទៃទឹកដ៏ធំល្វឹងល្វើយ និងបរិយាកាសដ៏ស្រស់បំព្រង ដែលមានសក្តានុពលក្នុងការអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សក្តានុពលទាំងនេះ ក៏អាចជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។

បើតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រជ្រោយចេក ស្ថិតនៅឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទំនប់ជ្រោយចេកមានប្រភពទឹកពីទន្លេមេគង្គ និងទឹកភ្លៀង ហើយអាចស្តុកទឹកបានប្រមាណ ៩លានម៉ែត្រគូប។ ទំនប់នេះមានប្រវែង ១.៩៤៣ម៉ែត្រ ប្រឡាយមេមានប្រវែង ១.៧៨៦ម៉ែត្រ និងប្រឡាយរងមានប្រវែង ៣.៦០២ម៉ែត្រ។ លើសពីនេះ មានសំណង់ទ្វារទឹកចំនួន ២កន្លែង និងសំណង់ចែកចាយទឹកចំនួន ១០កន្លែង ដែលអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណ ១.១១៦ហិកតា។
❤9
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខេត្តកំពង់ចាមដែលរដ្ឋផ្ដល់ដីឱ្យរស់នៅខេត្តស្ទឹងត្រែង បង្ហាញក្ដីសប្បាយរីករាយ
Media is too big
VIEW IN TELEGRAM
ពលរដ្ឋជួបការលំបាកក្នុងស្រុកកំពង់សៀម បានទទួលអំណោយមនុស្សធម៍ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
Media is too big
VIEW IN TELEGRAM
❤8
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ

កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា និងផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងស្មារតីប្រជុំកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្តីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម ក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ និងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវពង្រឹងកិច្ចការពារធានាឱ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ បង្កើតការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងបានជំរុញឱ្យបន្តខិតខំកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធនាគារ។

ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។

រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម
❤5
❤7