រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈស្រុកស្រីសន្ធរ និងព្រះវិសុទ្ធមុនី រស់ លឹមខូយ ព្រះមន្ត្រីសង្ឃស្រុក ចៅអធិការវត្តក្នុងឃុំកោះអណ្តែត ក្រុមការងារស្រុក និងអាជ្ញាធរឃុំកោះអណ្តែត បាននិមន្ត និងចូលរួម សំណេះសំណាល នាំយកអំណោយរបស់ ឯកឧត្តម លូ គឹមឈន់ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ០៥គ្រួសារ ដែលរងគ្រោះដោយសារការបាក់ស្រុតច្រាំងទន្លេ ព្រមទាំងត្រូវរុះរើផ្ទះសម្បែង កាលមុនថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក្នុងឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ដើម្បីជួយសម្រាលការលំបាក និងចូលរួមដោះស្រាយតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ក្នុងឱកាសនោះលោក អភិបាលស្រុក បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ០៥គ្រួសារ ដោយបានសម្តែងនូវការអាណិតអាសូរ និងការព្រួយបារម្ភចំពោះការលំបាកដែលបងប្អូនកំពុងជួបប្រទះ ព្រមទាំងផ្តាំផ្ញើឱ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃការបាក់ស្រុតច្រាំងទន្លេបន្ថែមទៀត។

ទន្ទឹមនឹងនោះលោក អភិបាលស្រុក បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់តាមដានស្ថានភាពជាក់ស្តែង ពិនិត្យហានិភ័យនៅតាមតំបន់ដែលងាយរងគ្រោះ និងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការចាំបាច់ ព្រមទាំងស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

សូមបញ្ជាក់ថាអំណោយរបស់ ឯកឧត្តម លូ គឹមឈន់ តាមរយៈរដ្ឋបាលស្រុក បានប្រគល់ជូនក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ៥០ គីឡូក្រាម, មី ០១ កេស, ត្រីខកំប៉ុង ០១ យួរ, ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ, ទឹកសុទ្ធ ០១ យួរ, ទឹកក្រូច ០១ យួរ, ថវិកា ៤០០.០០០ រៀល និងសម្ភារផ្ទះបាយ ចំនួន ០១ សម្រាប់ផងដែរ។
❤8
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
❤9
Media is too big
VIEW IN TELEGRAM
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស គឺជាអាទិភាពទី១របស់ប្រទេសជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ “ធនធានមនុស្ស គឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព” សម្រាប់រាជរដ្ឋាភិបាលការអភិវឌ្ឍធនធានមនុស្ស មានគោលដៅ ៣ គឺ៖ ១- សុខភាព, ២- ចំណេះដឹងនិងបំណិននិង៣- ជីវភាព (មុខរបរ និងការងារ)។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
🌐 Website

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
❤9