រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
🥰3
❤5
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត នាយក និងនាយករងរដ្ឋបាលសាលាខេត្ត ស្នងការ និងស្នងការរងនគរបាលខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញ ដែលបានបំពេញការងារចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ជាពិសេសការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពរហ័សរហួន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ទោះបីជាយើងបានខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្ម និងឥតឈប់ឈរក្តី ក៏យើងនៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ។ ដូច្នេះ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
❤9
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត
ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ដែលទទួលបានសិទ្ធរស់នៅលើដីសម្បទានសង្គមកិច្ច នៅស្រុកសេសាន ខេត្តស្ទឹងត្រែង 
 
❤8
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខេត្តកំពង់ចាមជូនដំណើរពលរដ្ឋទៅរស់លើដីដែលរដ្ឋផ្ដល់ឱ្យក្នុងខេត្តស្ទឹងត្រែង
Media is too big
VIEW IN TELEGRAM
អ្នកទេសចរជាង៦៧ម៉ឺននាក់មកកម្សាន្តសប្បាយនៅខេត្តកំពង់ចាមនាថ្ងៃចេញព្រះវស្សា
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖