រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើន ការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប) សម្រាប់រដ្ឋបាលស្រុក OD មន្ទីរពេទ្យបង្អែក ឃុំ និងមណ្ឌលសុខភាពទាំងអស់ក្នុងស្រុកស្រីសន្ធរ នៅសាលាស្រុកស្រីសន្ធរ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

វគ្គបណ្ដុះបណ្ដាលក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក, អភិបាល អភិបាលរងស្រុក, ក្រុមការងារ PHC-BIF ថ្នាក់ខេត្ត, ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានOD មន្ទីរពេទ្យបង្អែក, ប្រធានផ្នែកលើកកម្ពស់សុខភាព,ប្រធាន អនុប្រធានមណ្ឌលសុខភាព ប្រធានការិយាល័យផែនការ, មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ និងនាយកសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។
❤7👍2
❤11👍2
❤8
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត
 ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ដែលទទួលបានសិទ្ធរស់នៅលើដីសម្បទានសង្គមកិច្ច នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
❤4🥰2
🥰3
❤5