រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ខេត្តកំពង់ចាម ត្រូវការចំណូលសរុប ក្នុងរង្វង់ ៥,០០០លានដុល្លារ ដែលប្រជាជនម្នាក់ៗទទួលបាន ៤,០០០ដុល្លារក្នុងមួយឆ្នាំ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ ខេត្តកំពង់ចាម ត្រូវការចំណូលផលិតផលក្នុងស្រុកសរុបក្នុងរង្វង់ ៥,០០០លាន ដុល្លារ ដែលប្រជាជនម្នាក់ៗទទួលបានចំណូលក្នុងរង្វង់ ៤,០០០ដុល្លារក្នុងមួយឆ្នាំ។ ថ្លែង បែបនេះក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យមូលដ្ឋានភូមិ ឃុំ សង្កាត់ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៧ តុលា ២០២៦ នៅមន្ទីរផែនការខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តកំពង់ចាម មានកំណើនសេដ្ឋកិច្ច ៦.១% និងមានទំហំសេដ្ឋកិច្ច ៣,០៧៦ លានដុល្លារ។ សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម បានមកពីវិស័យ ៣សំខាន់ៗគឺ៖ វិស័យកសិកម្ម ៣៩% វិស័យឧស្សាហកម្ម ៣៣.៤% និងវិស័យសេវាកម្ម ២៧.៥% ហើយចំណូលជាមធ្យម សម្រាប់មនុស្សម្នាក់មានចំនួន ២,៨៣២ដុល្លារ ក្នុងម្នាក់។

ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងថា ការអភិវឌ្ឍទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ (CDB) គឺពិតជាមានសារៈសំខាន់ណាស់ ដោយហេតុថាស្ថិតិ មិនគ្រាន់តែជា តួលេខប៉ុណ្ណោះទេ ប៉ុន្តែវាជាទ្រព្យសម្បត្តិយុទ្ធសាស្រ្តអរូបិយ៍សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចថ្នាក់ក្រោមជាតិ ពីព្រោះស្ថិតិដែលអាចជឿជាក់បាន ជួយគាំទ្រដល់ រដ្ឋាភិបាលក្នុងការត្រួតពិនិត្យកំណែ ទម្រង់ តាមដានវឌ្ឍនភាព និងធ្វើការសម្រេចចិត្ត ផ្អែកលើភស្តុតាង​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទិន្ន ន័យស្ថិតិ​ ក្នុងការវិនិយោគអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម រិន វីរៈ រំពឹងថា ក្នុងកម្មវិធីបណ្តុះបណ្តាលថ្ងៃនេះ ថ្នាក់ដឹកនាំមន្ទីរផែនការខេត្ត ទាំង ១៤ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន ព្រះវិហារ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង ខេត្តសៀមរាប នឹងចូលរួមយ៉ាងសកម្ម ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដើម្បីនាំទៅអនុវត្ត ក្នុងការងារ ជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ៕
❤13
Media is too big
VIEW IN TELEGRAM
បញ្ហា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ក្នុង​ពិធីប្រណាំង​ទូក​ និងតាំង​ពិព័រណ៍​ក្នុង​ខេត្ត​កំពង់ចាម​គឺល្អប្រសើរ
❤3
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើន ការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប) សម្រាប់រដ្ឋបាលស្រុក OD មន្ទីរពេទ្យបង្អែក ឃុំ និងមណ្ឌលសុខភាពទាំងអស់ក្នុងស្រុកស្រីសន្ធរ នៅសាលាស្រុកស្រីសន្ធរ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

វគ្គបណ្ដុះបណ្ដាលក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក, អភិបាល អភិបាលរងស្រុក, ក្រុមការងារ PHC-BIF ថ្នាក់ខេត្ត, ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានOD មន្ទីរពេទ្យបង្អែក, ប្រធានផ្នែកលើកកម្ពស់សុខភាព,ប្រធាន អនុប្រធានមណ្ឌលសុខភាព ប្រធានការិយាល័យផែនការ, មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ និងនាយកសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។
❤7👍2
❤11👍2
❤8
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត
 ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ដែលទទួលបានសិទ្ធរស់នៅលើដីសម្បទានសង្គមកិច្ច នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
❤4🥰2
🥰3