ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ខេត្តកំពង់ចាម ត្រូវការចំណូលសរុប ក្នុងរង្វង់ ៥,០០០លានដុល្លារ ដែលប្រជាជនម្នាក់ៗទទួលបាន ៤,០០០ដុល្លារក្នុងមួយឆ្នាំ
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ ខេត្តកំពង់ចាម ត្រូវការចំណូលផលិតផលក្នុងស្រុកសរុបក្នុងរង្វង់ ៥,០០០លាន ដុល្លារ ដែលប្រជាជនម្នាក់ៗទទួលបានចំណូលក្នុងរង្វង់ ៤,០០០ដុល្លារក្នុងមួយឆ្នាំ។ ថ្លែង បែបនេះក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យមូលដ្ឋានភូមិ ឃុំ សង្កាត់ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៧ តុលា ២០២៦ នៅមន្ទីរផែនការខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តកំពង់ចាម មានកំណើនសេដ្ឋកិច្ច ៦.១% និងមានទំហំសេដ្ឋកិច្ច ៣,០៧៦ លានដុល្លារ។ សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម បានមកពីវិស័យ ៣សំខាន់ៗគឺ៖ វិស័យកសិកម្ម ៣៩% វិស័យឧស្សាហកម្ម ៣៣.៤% និងវិស័យសេវាកម្ម ២៧.៥% ហើយចំណូលជាមធ្យម សម្រាប់មនុស្សម្នាក់មានចំនួន ២,៨៣២ដុល្លារ ក្នុងម្នាក់។
ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងថា ការអភិវឌ្ឍទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ (CDB) គឺពិតជាមានសារៈសំខាន់ណាស់ ដោយហេតុថាស្ថិតិ មិនគ្រាន់តែជា តួលេខប៉ុណ្ណោះទេ ប៉ុន្តែវាជាទ្រព្យសម្បត្តិយុទ្ធសាស្រ្តអរូបិយ៍សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចថ្នាក់ក្រោមជាតិ ពីព្រោះស្ថិតិដែលអាចជឿជាក់បាន ជួយគាំទ្រដល់ រដ្ឋាភិបាលក្នុងការត្រួតពិនិត្យកំណែ ទម្រង់ តាមដានវឌ្ឍនភាព និងធ្វើការសម្រេចចិត្ត ផ្អែកលើភស្តុតាង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទិន្ន ន័យស្ថិតិ ក្នុងការវិនិយោគអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម រិន វីរៈ រំពឹងថា ក្នុងកម្មវិធីបណ្តុះបណ្តាលថ្ងៃនេះ ថ្នាក់ដឹកនាំមន្ទីរផែនការខេត្ត ទាំង ១៤ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន ព្រះវិហារ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង ខេត្តសៀមរាប នឹងចូលរួមយ៉ាងសកម្ម ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដើម្បីនាំទៅអនុវត្ត ក្នុងការងារ ជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ៕

❤13
Media is too big
VIEW IN TELEGRAM
បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងពិធីប្រណាំងទូក និងតាំងពិព័រណ៍ក្នុងខេត្តកំពង់ចាមគឺល្អប្រសើរ
❤3