អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រកាសបើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានឃើញបងប្អូន ប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានមកចូលរួមដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក ការតាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច ដើម្បីបង្លក្ខណ:សប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងបណ្តាខេត្តនានាដែលនៅជិតខាង ជាមួយនឹងការផ្សារភ្ជាប់មនោសញ្ចេតនារឭកដឹងគុណទៅដល់ថ្នាក់ដឹកនាំ និងវីរយុទ្ធជនជួរមុខ ដែលបញ្ជាក់ពីអត្ថន័យដ៏
ច្បាស់លាស់មួយគឺ ពួកយើងមានសេចក្តីសុខ ពួកយើងអាចរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយបាន ក្នុងន័យថែរក្សាវប្បធម៌ ប្រពៃណី ដែលជាអត្តសញ្ញាណជាតិ មិនអាចប្រទេសណាមួយមកក្លែងបន្លំបានឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងអាចរៀបចំព្រឹត្តិការណ៍សប្បាយរីករាយនេះបាន គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងមុតស្រួចរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានវីរភាពរបស់យុទ្ធជនជួរមុខ ដែលបានឈរជើងយ៉ាងរឹងមាំ មានកម្លាំងមហាសាមគ្គីរបស់មហាជន
ខ្មែរ ដែលបានវេញធ្លុងគ្នាតែមួយ បង្កើតបានជាខែលការពារអធិបតេយ្យ និងបូរណភាពទឹកដី ការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ និងប្រជាជន។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានយកឱកាសនេះ សូមថ្លែងអំណរគុណ និងដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប៊ុន ម៉ាណែត ព្រមទាំងវីរយុទ្ធជនជួរមុខ
ទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេង និងតែងតែនៅជាមួយ ការពារជាតិនិងប្រជាជនគ្រប់កាលៈទេសៈ ។

🥰5
Media is too big
VIEW IN TELEGRAM
ក្រុមកីឡាករទូកនិងពលរដ្ឋ បង្ហាញសប្បាយរីករាយក្នុងថ្ងៃប្រណាងទូកនៅខេត្តកំពង់ចាម
Media is too big
VIEW IN TELEGRAM
អាជីវករលក់ផលិតផលខ្មែរអំពាវនាវពលរដ្ឋគាំទ្រផលិតផលស្នាដៃកូនខ្មែរ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក
រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន និង លោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានឧបត្ថម្ភគាំទ្រកម្មពិធីប្រណាំងទូក ដែលបានឧបត្ថម្ភថវិកាចំនួន 5000 $ (ប្រាំពាន់ដុល្លាអាមេរិក) ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមចំណែករៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅក្រុងកំពង់ចាម ឱ្យប្រព្រឹត្តទៅដោយរលូន អធិកអធម និងបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

❤8