រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.4K photos
1.95K videos
21 files
2.33K links
Download Telegram
នៅព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយចំណុះទូក ចំនួនពីរ ដែលស្ថិតនៅក្នុង ភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺទូកឈ្មោះ មហិទ្ធិរិទ្ធតេជោធិបតីបារមីយាយម៉ៅ និងទូកឈ្មោះបារមីតេជះគង់វង្ស ដែលជាទូកទទួលបានការឧបត្ថម្ភផ្ទាល់ពីឯកឧត្តមលន់ លឹមថៃ និងលោកជំទាវ។

ក្នុងជំនួបនោះផងដែរ ឯកឧត្តម បានថ្លែងនូវការអរគុណដល់ចៅអធិការវត្ត ក៏ដូចជាគណៈកម្មការ ដឹកនាំទូកមកប្រណាំងក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តកំពង់ចាម។ ជាពិសេសអរគុណដល់ចំណុះទូកទាំងអស់ដែលបានខិតខំសាមគ្គីគ្នាយ៉ាងរឹងមាំ និងគោរពវិន័យបានល្អនិងនាំមកនូវភាពសប្បាយរីករាយក៏ដូចជាមោទនភាពសម្រាប់ភូមិ-ឃុំ។

លើសពីនេះឯកឧត្តមបានបន្តថា កម្មវិធីបុណ្យអុំទូកនេះគឺបានបង្ហាញអំពីសាមគ្គីភាព និងភាពសប្បាយរីករាយ ដោយមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ នេះដោយសារប្រទេសយើងមានសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដ៏ល្អរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើអោយប្រទេសយើងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្យកាន់តែជឿនលឿន។ ដូចនេះឯកឧត្តម លន់ លឹមថៃ ក៏បានសំណូមពរដល់បងប្អូនចំណុះទូក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រគណបក្សប្រជាជន គាំទ្ររដ្ឋាភិបាលដើម្បីពង្រឹងសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាចុងក្រោយឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ បានឧបត្ថមនូវសម្ភារ និងថវិកា ដល់ទូកចំនួនពីរក្នុង ឃុំកោះទន្ទឹម និងឃុំកោះប្រាក់ ស្រុកកំពង់សៀម គឺទូកឈ្មោះមហិទ្ធិរិទ្ធ តេជោធិបតីបារមីយាយម៉ៅ និងទូកឈ្មោះ បារមីតេជះគង់វង្ស រួមមាន៖ អង្ករ ២៧៥គីឡូក្រាម , ទឹកសុទ្ធ១៦កេះ, ភេសជ្ជៈ១៥កេះ, ទឹកដោះគោស្រស់ ១៣កេះ, មី១៥កេះ, អាវយឺត ១៣៥កំប្លេ និងថវិកា ១.៨០០.០០០រៀល ផងដែរ។
🥰2
🥰2
❤2🥰1