រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.4K photos
1.94K videos
21 files
2.33K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ចាប់តាំងពីកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ តទៅ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការប្រឡងដណ្តើមពានរង្វាន់នេះនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ព្រមទាំងត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត។

ការប្រឡងនេះមានបេក្ខជនចូលរួមសរុបចំនួន ១៦៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន ១០៨នាក់។ មុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ៤ មុខវិជ្ជា រួមមាន៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្ត្រ និងប្រវត្តិវិទ្យា។

ដើម្បីធានាបាននូវសុក្រឹតភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងដំណើរការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុករៀបចំ និងចេញវិញ្ញាសាប្រឡង ព្រមទាំងកែសន្លឹកកិច្ចការរបស់បេក្ខជន។ ដោយឡែក ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំ និងសម្របសម្រួលដំណើរការប្រឡង ដោយសហការជាមួយវិទ្យាល័យទាំង៥ និងមានការចូលរួមសង្កេតការណ៍ពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕
❤2🥰1👏1
នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ក្នុងពិធីប្រណាំងទូក "ង" ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ កងអនុសេនាធំ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ជាច្រើនរូបទៀត ។
❤3🥰2