រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.2K photos
1.93K videos
21 files
2.32K links
Download Telegram
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
❤4👎1
❤4
❤6
ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា​ ស៊ីថា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះសូទិន រយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម វូ ហាក់ អនុប្រធានទី១ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកោះសូទិន។ នៅទីស្នាក់ការគណបក្សស្រុកកោះសូទិន
🥰4❤1