នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ អញ្ជើញចុះពិនិត្យទីតាំងប្រគុំតន្រ្តី និងតាំងពិព័រណ៍ សមិទ្ធផល ភូមិ១ ផលិតផល១ ដើម្បីចូលរួមអបអរសាទរ ពិធីប្រណាំងទូក បណ្តែតប្រទីប នាថ្ងៃចេញវស្សា ស្ថិតនៅមាត់ទន្លេកោះពេជ្រ ក្រុងកំពង់ចាម។
❤6👍1
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភពី មជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម លោកហុងសេងគ្រី និងលោកស្រី ជយ័ ហ៊ុយគាង នូវទឹកសុទ្ធហ្គេនបឹត100កេស ប៊ូស្រង25កេស អាយដយ25កេស និង2,000,000រៀល ជូនរដ្ឋបាលខេត្តកំពង់ចាម ក្នុងការរៀបចំពិធី ប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលនានា ក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦។
សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏
សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏
❤6🔥1
❤5🥰2