នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធី សំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសម្ធទិផលនានា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកកងមាស ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានការចលរួមពីសមាជិកទី១០ព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធាន ទី១ព្រឹទ្ធសភា, ឯកឧត្តមប្រធានសមាគមទំនាក់ទំនងយុវជន កម្ពុជា-ចិន, តំណាងរដ្ឋបាលខេត្តកំពង់ចាម, ប្រធានសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, ថ្នាក់ដឹកនាំស្រុក, សមាជិកក្រុមប្រឹក្សាឃុំ, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, ស្មៀនឃុំ និងប្រធានភូមិទាំងអស់ ក្នុងស្រុកផងដែរ ។
គោលបំណងនៃពិធីសំណេះសំណាលគឺដើម្បីបង្កើន ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងក្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានា ពីមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។ ទទឹមនឹងនោះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។

❤3👍1
❤6👍1