រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37K photos
1.93K videos
21 files
2.31K links
Download Telegram
សៀមរាប៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ​ប្រធា​នក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាល ស្តីពី “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការគ្រប់គ្រងផ្អែកលើលទ្ធផល” ។ វគ្គបណ្ដុះបណ្ដាលធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត, សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្ត ទាំង ២៥ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
គោលបំណងវគ្គបណ្ដុះបណ្ដាល៖

១. ពង្រឹងការយល់ដឹងស៊ីជម្រៅអំពីចក្ខុវិស័យ បេសកកម្ម និងអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈកាលជាង ៣ ឆ្នាំ កន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

២. លើកកម្ពស់ការដឹកនាំក្រុមប្រឹក្សារាជធានី ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងការវិវត្តនៃសង្គម-សេដ្ឋកិច្ច និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
🥰4❤1
Media is too big
VIEW IN TELEGRAM
អាជ្ញាធរឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បង្ហាញក្ដីរីករាយ ខណៈក្នុងមួយឆ្នាំៗមានការអភិវឌ្ឍជាហូរហែ
❤5👍1
យើងជាថ្នាក់ដឹកនាំ ត្រូវធ្វើការងារឱ្យបានច្រើន និងទទួលខុសត្រូវឱ្យបានខ្ពស់ជាងមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលនេះជាទស្សនៈរួម សម្រាប់យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់

ប្រសាសន៍ចង្អល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល សមាគមន៍ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅបន្ដ ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង១០៩ ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកទឹកចិត្ដដល់កងកម្លាំង ត្រូវបន្ដខិតខំបំពេញតួនាទីស្នូលរបស់អង្គភាព និងត្រូវបន្ដលើកកម្ពស់គុណភាពការងារជំនាញបន្ថែមទៀត ។

ទន្ទឹមនឹងនេះ ត្រូវបន្តជម្រុញ ខិតខំឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការផ្ដល់សេវាសាធារណៈ ពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាមួយគ្នានេះ ក៏ត្រូវបន្ដការផ្សព្វផ្សាយអនុក្រឹត្យ លេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបន្តស្រាវជ្រាវទីតាំងស្នាក់នៅរបស់ជនបរទេសលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺមិនអនុញ្ញាតឱ្យកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាដាច់ខាត ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា គ្រប់កម្លាំងជំនាញ ត្រូវបង្កើនសមត្ថភាពគ្រប់គ្រងតាមដានក្តាប់ សភាពការណ៍ការងារសន្តិសុខ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសរាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការបង្ការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព។

ដោយឡែក កម្លាំងនគរបាលចរាចរណ៍ ត្រូវបន្ដយកចិត្តទុកដាក់ ដោះស្រាយសម្រួលចរាចរណ៍ នៅតាមគោលដៅ ដែលប្រឈមកកស្ទះ និងបន្ដការប្រើវិធានការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្កើនសុវត្ថិភាពខ្ពស់លើដងផ្លូវ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង វិទ្ធី បានដាក់បទបញ្ជាឱ្យកម្លាំងអន្តរាគមន៍ពិសេស ត្រៀមលក្ខណៈជួយសង្គ្រោះចំពោះសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ២៤/២៤ម៉ោង ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានផ្ដល់ជាទស្សនៈរួមមួយដល់គ្រប់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមថា "យើងជាថ្នាក់ដឹកនាំ ត្រូវធ្វើការងារឱ្យបានច្រើន និងទទួលខុសត្រូវឱ្យបានខ្ពស់ជាងមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលនេះជាទស្សនៈរួម សម្រាប់យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់" ៕
❤2👍1