រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37K photos
1.93K videos
21 files
2.31K links
Download Telegram
Media is too big
VIEW IN TELEGRAM
#រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំការផ្តល់សេវាប្ដូរ ប័ណ្ណបើកបរ ជូនដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋ ដែលមានបំណង ចង់ប្តូរប័ណ្ណបើកបរដែលជិតហួសសុពលភាព ឬហួសសុពលភាព ប័ណ្ណខូចខាត និងធ្វើទុតិយតាប័ណ្ណបើកបរ នៅកន្លែង ស្តង់ពិព័រណ៍ របស់រដ្ឋបាលខេត្តកំពង់ចាម (ក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត) ដែលមានរយៈពេល បី ថ្ងៃ គឺ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦

#អង្គភាពច្រកចេញចូលតែមួយ
❤9
កំពង់ចាម៖​ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុងការងារដើម្បីពិនិត្យ និងពិភាក្សាករណីដោះស្រាយទំនាស់ព្រំ​ដីលើប្លង់កម្មសិទ្ធ ស្ថិតនៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅសាលប្រជុំ សាលាខេត្តកំពង់ចាម។
❤9
Media is too big
VIEW IN TELEGRAM
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំឱ្យគ្រប់បញ្ចាការគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាព ព្រមទាំងការសម្រួល ចរាចរណ៍ ឱ្យបានល្អប្រសើរ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកចូលរួម និងការកំសាន្ដសប្បាយ ក្នុងពិធី ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងការតាំងពិព័រណ៍សមិទ្ធផលនានា នាប៉ុន្មានថ្ងៃខាងមុខនេះ
❤7
❤4
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
🥰4❤1