រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37K photos
1.93K videos
21 files
2.31K links
Download Telegram
ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម នាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤២គ្រួសារ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤២គ្រួសារ នៅក្នុងឃុំ សំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
មានប្រសាសន៍ក្នុងជំនួបនោះ ឯកឧត្តម បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុនសែន សម្តេចប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។
ក្នុងនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត និងលើកទឹកចិត្តឱ្យខិតខំមន្ថែមទៀតទៅលើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលុបបំបាត់នូវបញ្ហាអបាយមុខនិងភាពអសន្តិសុខនានាដែលធ្វើអោយរាំងស្ទះដល់ដំណើការរីកចម្រើនរបស់ភូមិឃុំក៍ដូចជាសង្គមជាតិរបស់យើង។
ឯកឧត្តម លន់ លឹមថៃ ក៏បានលើកឡើងអំពីការវិវត្តន៍ថ្មីៗនៃសភាពការណ៍បច្ចុប្បន្នដែលប្រទេសជាតិយើងកំពុងតែប្រឈម ដូចជាជម្លោះរឿងព្រំដែនរវាងខ្មែរ និងសៀម រួមជាមួយបញ្ហាសេដ្ឋកិច្ចជាសកលដែលកំពុងកើតមាននាពេលបច្ចុប្បន្នបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ ឆ្លើយតបទៅនិងសភាពការណ៍នេះ ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាជនយើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងដ៏រឹងមាំរបស់ជាតិ ជាពិសេសសូមបងប្អូនប្រជាជនយើងត្រូវមានការជឿជាក់មកលើរដ្ឋាភិបាល ក្នុងកាដឹកនាំប្រទេសជាតិ ក៏ដូចជាពង្រឹងសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងនោះឯកឧត្តម បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំព្យាយាមក្នុងការប្រកបកិច្ចការងារដើម្បីកែប្រែនូវជីវភាពគ្រួសារអោយកាន់តែប្រសើរឡើង ជាពិសេសត្រូវជួយជម្រុញអោយកូនចៅបានទៅសិក្សារៀនសូត្រអោយបានចេះដឹងដើម្បីយកចំណេះជំនាញទាំងនោះមកជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូលផងដែរ។ និងសូមថែទាំសុខភាពឱ្យបានល្អ ត្រូវប្រកាន់ខ្ជាប់នូវអណាម័យអោយបានខ្ពស់ ដោយបច្ចុប្បន្នអាកាសធាតុក៏មានកាប្រែប្រួល ដូចនេះបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័តអោយបានខ្ពស់អំពីបញ្ហានានាដែលអាចកើតមានឡើងជាយថាហេតុ។
ជាចុងក្រោយឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថាអំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូបក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែចុះជួបផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានទុក្ខលំបាក។
ក្នុងជំនួបនោះឯកឧត្ដម លន់ លឹមថៃ បានផ្តល់ជូននូវសម្ភារ និងជាថវិកាជូនដល់ប្រជាពលរដ្ឋជួបការលំបាកទាំង ៤២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម , ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ , មី ចំនួន ១កេស ថវិកាចំនួន ៥០.០០០រៀល ជូននគរបាល និងប្រជាការពារ ១៥នាក់ ក្នុង១នាក់ ទទួលបានថវិកាចំនួន ២០.០០០រៀលផងដែរ។
❤10👍1
❤7
❤5