រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.9K photos
1.93K videos
21 files
2.31K links
Download Telegram
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីបើកវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ក្នុងខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្ត។ អង្គវេទិកាក៏មានការអញ្ជើញចូលរួមពីតំណាងស្នងការនគរបាលខេត្ត , កងរាជអាវុធហត្ថខេត្ត , ប្រធានករិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានផ្នែក , នាយករងរដ្ឋបាលសាលាខេត្ត , អភិបាលរងក្រុង ស្រុក , នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ , តំណាងមន្ទីរ អង្គភាព , នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រី , ប្រធាន ឬតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាប្រចាំខេត្តកំពង់ចាមផងដែរ។
នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍កម្ពុជា ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានព្រឹទ្ធសភាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ។

កម្មវិធីនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ និងសមាសភាពពាក់ព័ន្ធ ព្រមទាំងស្តាប់ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗផងដែរ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបប្រមាណ ១៦៨នាក់។ ជាមួយនេះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។
❤9🙏3👍2
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាមជំរុញមន្ទីររៀបចំដែនដីឱ្យរៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្ត
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការរៀបចំ និងតុបតែងលម្អ ត្រៀមទទួលភ្ញៀវទេសចរ
នាឱកាសពិធីប្រណាំងទូក នៅខេត្តកំពង់ចាម
Media is too big
VIEW IN TELEGRAM
រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការប្រគុំតន្ត្រី ល្ខោនបាសាក់ ប្រដាល់គុនខ្មែរ និងការតាំងពិព័រណ៍សមិទ្ធផលនានា នៅក្រុងកំពង់ចាម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ខាងមុខនេះ។

      
‎
❤3
Media is too big
VIEW IN TELEGRAM
រដ្ឋបាល‎ខេត្តកំពង់ចាម ត្រៀមលក្ខណសម្បត្តិរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប និងអុជកាំជ្រួច នាឱកាសបុណ្យចេញព្រះវស្សា៕
🥰3