រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.9K photos
1.93K videos
21 files
2.31K links
Download Telegram
https://www.facebook.com/share/r/19hhQQb9QP/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤7👍2👏2
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីបើកវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ក្នុងខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្ត។ អង្គវេទិកាក៏មានការអញ្ជើញចូលរួមពីតំណាងស្នងការនគរបាលខេត្ត , កងរាជអាវុធហត្ថខេត្ត , ប្រធានករិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានផ្នែក , នាយករងរដ្ឋបាលសាលាខេត្ត , អភិបាលរងក្រុង ស្រុក , នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ , តំណាងមន្ទីរ អង្គភាព , នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រី , ប្រធាន ឬតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាប្រចាំខេត្តកំពង់ចាមផងដែរ។
នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍កម្ពុជា ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានព្រឹទ្ធសភាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ។

កម្មវិធីនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ និងសមាសភាពពាក់ព័ន្ធ ព្រមទាំងស្តាប់ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗផងដែរ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបប្រមាណ ១៦៨នាក់។ ជាមួយនេះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។
❤9🙏3👍2