រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.9K photos
1.93K videos
21 files
2.31K links
Download Telegram
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការជំរុញ និងគាំទ្រការតែងតាំងនាយកសាលាតាមគ្រឹះស្ថានសិក្សាសាធារណៈ ។ កិច្ចប្រជុំធ្វើនៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត , ប្រធាន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ត្រីពាក់ព័ន្ធ , ប្រធានមន្ទីរមុខងារសាធារណៈខេត្ត , នាយក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត , អភិបាល អភិបាលរងក្រុង ស្រុក, នាយករដ្ឋបាលក្រុង ស្រុក,ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្ត, ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សនិងប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក។
❤9
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍កម្ពុជា ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានព្រឹទ្ធសភាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ។

កម្មវិធីនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ និងសមាសភាពពាក់ព័ន្ធ ព្រមទាំងស្តាប់ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗផងដែរ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបប្រមាណ ២១២នាក់។ ជាមួយនេះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។
🥰6
សាលាខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី ការងាររៀបចំដែនដី និងនគរូបយកម្ម ដល់មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ត្រីនៃការិយាល័យរៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីស្រុក មកពីខេត្តចំនួន៥ ក្រោមអធិបតីភាពឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គលេខាធិការ នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។
សិក្ខាសាលាធ្វើនៅនៅសាលប្រជុំ នៃសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរការិយាល័យភូមិបាលក្រុង ស្រុក នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម, លោក លោកស្រី អភិបាលរងក្រុង ស្រុក។
❤8