រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.9K photos
1.93K videos
21 files
2.31K links
Download Telegram
នៅរសៀលថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្ត និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំស្វាយទាប  ស្រុកចំការលើ តំណាងឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយទាប និងលោក គឹម ប៊ុនឡុង មេឃុំស្វាយទាប លោកពិនសុផា សមាជិកក្រុមស្រុកចំការលើ និងក្រុមការងារ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើទៅជូនក្រុមគ្រួសារ លោក អេង ធារ៉ា ហៅជាងម៉ៅ នៅភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលើ ដែលបានរងគ្រោះដោយ អគ្គីភ័យ ឆាបឆេះផ្ទះកាលពីរសៀលថ្ងៃទី១៨ខែតុលា អំណោយរួមមាន៖ ចាន ឆ្នាំង ស្លាបព្រា វែក ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆារ ទឹកបរិសុទ្ធ ទឹកផ្លែឈើ ត្រីខ មី អង្ករ៥០គ.ក្រ និងថវិកា ១.០៤០.០០០រៀល សរុបរួម ថវិកា
១.២៨៧.៥០០រៀល (មួយលានពីររយប៉ែតសិបប្រាំពីរពាន់ប្រាំរយរៀល)។ និងបាននាំនូវការចូលរួមសោកស្តាយពីសំណាក់ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ និងឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយទាបចំពោះការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីអគ្គីភ័យខាងលើនេះ ។ លោក អេង ធារ៉ា បានសម្តែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ខ្លូត ចិន្តា ដែលតែងយកចិត្តទុកដាក់គិតគូពីសុខទុកប្រជាពលរដ្ឋមិនថានៅទីណា កន្លែងណា។
❤11👍3
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការជំរុញ និងគាំទ្រការតែងតាំងនាយកសាលាតាមគ្រឹះស្ថានសិក្សាសាធារណៈ ។ កិច្ចប្រជុំធ្វើនៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត , ប្រធាន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ត្រីពាក់ព័ន្ធ , ប្រធានមន្ទីរមុខងារសាធារណៈខេត្ត , នាយក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត , អភិបាល អភិបាលរងក្រុង ស្រុក, នាយករដ្ឋបាលក្រុង ស្រុក,ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្ត, ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សនិងប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក។
❤9