នាឧកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ យើងមានមធ្យោបាយផ្សេងៗបន្ថែមលើយន្តការច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកែប្រែរបៀបគ្រប់គ្រងសកម្មភាពផ្តល់សេវាទៅជារបៀបស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលស្របនឹងយុទ្ធសាស្ត្រមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ការដាក់ចេញយន្តការផ្តល់សេវាអនឡាញជាបណ្តើរៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែធ្វើឱ្យការផ្តល់សេវាមានប្រសិទ្ធភាពខ្ពស់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញកែប្រែឥរិយាបថរបស់មន្ត្រីរាជការ លើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តរបស់ប្រជាជនលើក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។
អាស្រ័យហេតុនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការអាទិភាវូបនីយកម្មការងារ និងកសាងផែនការសកម្មភាពឱ្យមានភាពជាក់ស្តែង ទៅតាមលទ្ធភាព ដើម្បីចាប់ផ្តើមអនុវត្តយន្តការនេះ ដែលអាចជួយសម្រាលបញ្ហាប្រឈមផ្នែកធនធានមនុស្សបានមួយកម្រិត ដោយអាចស្នើសុំជំនួយគាំទ្រពីក្រុមការងារបរិវិវត្តកម្មឌីជីថលរបស់ក្រសួងក្នុងករណីចាំបាច់។

❤2
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរឃុំ-សង្កាត់ ពន្លឿនការកសាងផែនទី និងប្លង់គោលប្រើប្រាស់ដី ឱ្យបានរួចរាល់មុនការបោះឆ្នោតឆ្នាំ២០២៧
❤3