រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.8K photos
1.92K videos
21 files
2.31K links
Download Telegram
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ដើម្បីពិនិត្យឆ្លងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៦ ឆ្នាំ២០២៧។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុកទាំង១០ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅ មន្ទីរគណបក្សខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ដោយបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ជាពិសេស ត្រូវត្រៀមលក្ខណៈក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ ព្រមទាំងប្តេជ្ញាចិត្តខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមគោលនយោបាយ និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ ជាពិសេស ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេសដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
❤6👍1🔥1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម តាងនាមគណៈកម្មាធិការគណបក្សខេត្ត រួមជាមួយសមាជិក សមាជិកាគណបក្សទាំងមូល សម្ដែងមនោសញ្ចេតនាសោមនស្សរីករាយអបអរសាទរ គោរពជូនពរ បវរសួស្ដី ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់សម្ដេចធិបតី គំរប់ ៤៨ ឆ្នាំ ឈានចូល ៤៩ ឆ្នាំ ដែលនឹងមកដល់នៅថ្ងៃទី ២០ តុលាឆ្នាំ ២០២៦ ខាងមុខនេះ និងសូមសម្តែងនូវការគោរពដឹងគុណ និងចងចាំនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តវេន សម្រេចបាននូវសមិទ្ធិផលនិងស្នាដៃជាច្រើនជូនដល់ប្រទេសជាតិ។🙏❤️🇰🇭🎂🌹
❤6🙏3👍2👏1
នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ ។

នៅក្នុងកិច្ចប្រជុំបូកសរុបនេះ លោក ហេង វុទ្ធី បានលើកយកលទ្ធផលដែលសម្រេចបាន លើកជាបទពិសោធន៍ ដើម្បីបន្ដជម្រុញ និងពង្រឹងគុណភាពការងារ ឱ្យកាន់តែរឹងមាំ ប្រកបដោយប្រសិទ្ធភាព ។

ជាមួយគ្នានេះ លោក ហេង វុទ្ធី បានដាក់ចេញនូវទិសដៅបន្ដ ដល់ក្រុមការងារត្រូវបន្កការខិតខំយកចិត្តទុកដាក់លើការងារមួយចំនួន ដូចជា:

១-បន្ដធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យឱ្យជាក់ច្បាស់ និងច្បាស់លាស់បំផុត

២-បន្ដចុះត្រួតពិនិត្យលើផ្លាកគណបក្ស ដែលត្រូវធ្វើការផ្លាស់ប្ដូរថ្មី ឬជួសជុល និងបំពេញបន្ថែម

៣-បន្ដជម្រុញការដោះស្រាយ រាល់ការលំបាករបស់បងប្អូន ឱ្យបានឆាប់រហ័សបំផុត តាមរយៈការចុះជួបសាកសួរសុខទុក្ខ និងពិនិត្យលើជីវភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ

៤-បន្ដការចិញ្ចឹមចលនាជីវភាពគណបក្ស

៥-បន្ដអនុវត្តការងារតាមផែនការសកម្មភាព ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ

៦-បន្ដបម្រើសេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ប្រកបដោយជំនឿចិត្ត និងតម្លាភាព ។

ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនក្រុមការងារថ្នាក់មូលដ្ឋាន ចំនួន២៦នាក់ និងឧបត្ថម្ភសម្ភារៈ ព្រមទាំងឧបត្ថម្ភការចិញ្ចឹមចលនាគណបក្ស ។

ក្រោយកិច្ចបានបញ្ចប់ លោក ហេង វុទ្ធី និងសហការី ក៏បានអញ្ជើញបន្ដចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនសមាជិកគណបក្សដែលមានជីវភាពលំបាក ចំនួន២០គ្រួសារ ក្នុងឃុំទួលសំបួរ ផងដែរ ។
❤7👍1
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី របស់អង្គការ Cambodia Vision ក្នុងនាមភាពជាដៃគូសហការល្អជាមួយរដ្ឋបាលខេត្តកំពង់ចាម​ ដែលបានលះបង់ពេលវេលា​ និងធនធានចុះពិនិត្យព្យាបាលជំងឺភ្នែក​ ជំងឺ គរ ថ្លង់ និងជំងឺទូទៅ​ ដោយឥតគិតថ្លៃ ជូនប្រជាជនកម្ពុជា​ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។
❤6👍2👏1
Media is too big
VIEW IN TELEGRAM
បទយកការណ៍៖ ការរៀបចំពិធីប្រណាំងទូកនៅកំពង់ចាម មិនត្រឹមតែជួយ អភិរក្សវប្បធម៌ជាតិ ប៉ុណ្ណោះទេ តែជួយបង្កើនភាពទាក់ទាញទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
❤6👍1👏1