រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.7K photos
1.92K videos
21 files
2.3K links
Download Telegram
រដ្ឋបាលស្រុកកំពង់សៀម ប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦​ លោកស្រី សុខ ម៉ាលីល ប្រធានក្រុមប្រឹក្សា និងលោក ជឹង ម៉េងហុង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀមស្ដីទី ខេត្តកំពង់ចាម បានដឹកនាំ កងកម្លាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ និងកាកបាទក្រហម ប្រាព្ធពិធីគោរពវិញ្ញាណក្ខន្ធឧទ្ទិសថ្វាយព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណា​ព្រះបាទសម្ដេចព្រះ​នរោត្តម​ សីហនុ​ ព្ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦)។

រដ្ឋបាលស្រុកកំពង់សៀម ប្រជានុរាស្ត្រ កូនចៅ ចៅទូតរបស់ព្រះអង្គ សូមចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ដើម្បីជាតិ សាសនា និងប្រជារាស្រ្តរបស់ព្រះអង្គ។ សូមដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជួយថែរក្សាអភិបាល​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត ជូនដល់ព្រះរាជាណាចក្រកម្ពុជា។
❤1👍1👏1
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនាការសមទូក ដើម្បីត្រៀមចូលរួមប្រណាំងប្រជែងក្នុងកម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ ដែលនឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងប្រជែងសរុប រហូតដល់ ១០០ ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។
❤3👍1
❤5👏3👍2
សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុរបស់សម្តេចមហាបវរធិបតី ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នេះ
❤5👍2
Media is too big
VIEW IN TELEGRAM
លោក សោម សុខហេង មន្រ្តីក្រុមប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់​ជួយដល់មន្រ្តី បុគ្គលិក របស់សាខាកាកបាទក្រហម ដែលមានជំងឺ ដោយមិនទុកនរណាម្នាក់ចោលឡើយ
❤4
Media is too big
VIEW IN TELEGRAM
ព្រះបុណ្ណសោភ័ណ្ឌ ជី សំណាង៖ បានទទួលអំណោយដ៍ថ្លៃថ្លាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ទូកងខ្នាតជាតិ១គ្រឿង សម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗ និងជាកម្មវិធីបុណ្យជាតិ។
❤5