រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.6K photos
1.91K videos
21 files
2.3K links
Download Telegram
❤3
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦)

(កំពង់ចាម) ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ស្ថិតនៅសាលសន្និសីទសាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរលឹកថា ការយាងចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់បង់វីរះមហាក្សត្រមួយព្រះអង្គដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គបានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និង ព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។

ស្នាព្រះហស្តរបស់ព្រះអង្គ នៅក្នុងឆ្នាំ១៩៦១ ព្រះករុណា ព្រះបាទសីម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ បានបំពេញព្រះរាជ បេសកកម្ម នយោបាយការទូត ដើម្បីទាមទារប្រាសាទព្រះវិហារ ជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិខ្មែរ “ មកវិញពីបរទេស ដោយតុលាការទីក្រុងឡាអេ បានសម្រេចប្រគល់មក ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ក្នុងសម័យសង្គម រាំស្ត្រនិយមខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតា ឯករាជ្យជាតិ ` ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ។ នៅឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ អវត្តមានរបស់ព្រះអង្គពីព្រះរាជាណាច់ក្រកម្ពុជា បន្ទាប់ពីមានរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ ដោយក្រុម លន់ នល បានធ្វើឱ្យ ប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបានឆ្លងកាត់ បែបបំ ប្រល័យពូជសាសន ប៉ុល ពត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទាំងមូល ត្រូវបានបំផ្លិចបំផ្លាញ លុះដល ឆ្នាំ១៩៩១ ក្រោមការដឹកនាំ និងសំម្របសំម្រួលដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានយាងព្រះអង្គចូលមកក្នុង ប្រទេសកម្ពុជាវិញ និង បានបង្កើត” របបរាជានិយម័ទី២ ជូនប្រទេសកម្ពុជា មកដល់បច្ចុប្បន្ននេះ។

កូនចៅ ចៅទូតរបស់ ព្រះអង្គចងចាំ ជានិច្ចនូវគុណបឺការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានលះបង់ព្រះ កាយពល ដើម្បីជាតិ សាសនា និងប្រជារាស្រ្តរបស់ព្រះអង្គ។

សូមដូងព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គ បានសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជួយថែរក្សាអភិបាលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាំយករដ្ឋមន្ត្រី ឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត ជូនដល់ព្រះរាជាណាចក្រកម្ពុជា៕
❤4