រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.6K photos
1.91K videos
21 files
2.3K links
Download Telegram
❤6🙏4👍3
រដ្ឋបាលស្រុកបាធាយ ប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំ កងកម្លាំង មន្រ្តីរាជការ និងសិស្សានុសិស្ស ប្រាព្ធពិធីគោរពវិញ្ញាណក្ខន្ធឧទ្ទិសថ្វាយព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណា​ព្រះបាទសម្ដេចព្រះ​នរោត្តម​ សីហនុ​ ព្ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦)។

រដ្ឋបាលស្រុកបាធាយ ប្រជានុរាស្ត្រ កូនចៅ ចៅទូតរបស់ព្រះអង្គ សូមចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ដើម្បីជាតិ សាសនា និងប្រជារាស្រ្តរបស់ព្រះអង្គ។ សូមដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជួយថែរក្សាអភិបាល​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត ជូនដល់ព្រះរាជាណាចក្រកម្ពុជា។
❤3