អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយមនុស្សធម៌ពីសាលាគណខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត
(កំពង់ចាម)៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាលាគណខេត្ត ដែលនិមន្តដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្តកំពង់ចាម។ អំណោយទាំងនោះរួមមាន បាឡុងចំនួន ១៨០ ដើម្បីយកទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការគោរព និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមេគណខេត្ត ព្រះបាឡាត់គណខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ចំពោះទឹកព្រះទ័យប្រកបដោយមនុស្សធម៌។ ឯកឧត្តមបានចាត់ទុកសកម្មភាពនេះថា ជាព្រះកាយវិការដ៏ប្រពៃ និងជាគំរូល្អសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងឡាយក្នុងការចូលរួមចែករំលែក និងជួយគ្នាក្នុងសង្គម។
ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តនឹងយកអំណោយទាំងនេះទៅប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ចាម។
គួររំលឹកថា ជារៀងរាល់ឆ្នាំ សាលាគណខេត្តកំពង់ចាមតែងតែនាំយកអំណោយជាច្រើនមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមគាំទ្រយុទ្ធនាការ និងសកម្មភាពនានា រួមមាន យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការចុះសួរសុខទុក្ខកងទ័ព ការរៀបចំពិធីបុណ្យធំៗក្នុងខេត្ត ការគ្រប់គ្រងគ្រោះមហន្តរាយ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ព្រមទាំងសកម្មភាពចាំបាច់ផ្សេងៗទៀត។

❤8🙏3👍2
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ នៃគណៈកម្មការរៀបចំក្នុងពិធីប្រណាំងទូកថ្នាក់ខេត្ត ចុះពិនិត្យទីតាំងសំខាន់ៗ នៃកន្លែងប្រារព្ធពិធី សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក “ង” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
❤7👍3
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៖
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៖
❤1
Media is too big
VIEW IN TELEGRAM
កម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិ ដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត "ព្រះបរមរតនកោដ្ឋ" ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
តុលា ១៩២២-២០១២
តុលា ១៩២២-២០១២