រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.6K photos
1.9K videos
21 files
2.29K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយមនុស្សធម៌ពីសាលាគណខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

(កំពង់ចាម)៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាលាគណខេត្ត ដែលនិមន្តដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្តកំពង់ចាម។ អំណោយទាំងនោះរួមមាន បាឡុងចំនួន ១៨០ ដើម្បីយកទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការគោរព និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមេគណខេត្ត ព្រះបាឡាត់គណខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ចំពោះទឹកព្រះទ័យប្រកបដោយមនុស្សធម៌។ ឯកឧត្តមបានចាត់ទុកសកម្មភាពនេះថា ជាព្រះកាយវិការដ៏ប្រពៃ និងជាគំរូល្អសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងឡាយក្នុងការចូលរួមចែករំលែក និងជួយគ្នាក្នុងសង្គម។

ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តនឹងយកអំណោយទាំងនេះទៅប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ចាម។

គួររំលឹកថា ជារៀងរាល់ឆ្នាំ សាលាគណខេត្តកំពង់ចាមតែងតែនាំយកអំណោយជាច្រើនមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមគាំទ្រយុទ្ធនាការ និងសកម្មភាពនានា រួមមាន យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការចុះសួរសុខទុក្ខកងទ័ព ការរៀបចំពិធីបុណ្យធំៗក្នុងខេត្ត ការគ្រប់គ្រងគ្រោះមហន្តរាយ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ព្រមទាំងសកម្មភាពចាំបាច់ផ្សេងៗទៀត។
❤8🙏3👍2